ទាន់​ស្ត្រី​ជា​ប្រពន្ធ លួច​សា​ហាយ​ស្មន់ ជាមួយ​មិត្តភក្តិ

7/30/2014 0 Comments A+ a-


​ រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​បាន​ស​ម្រេច​​ចិត្ត ប្តឹង​​ស្ត្រី​​ជា​​ប្រ​ពន្ធ និង​​បុរស​​ម្នាក់​ទៀត ដែល​ជា​​មិត្ត​ភក្តិ​​ជិត​ដិត ពី​បទ​​ស​ហាយ​ស្មន់​​ក្បត់​​ប្តី បន្ទាប់​ពី​​គាត់​​តាម​ដាន និង​ចាប់​បាន​​ភស្តុ​តាង​​ជាក់​ស្តែង ឃើញ​​ជាក់​ច្បាស់​​នឹង​​ភ្នែក កាល​ពី​​វេ​លា​​ម៉ោងប្រហែល ១២​អធ្រាត្រ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៤ នៅក្នុង ​បន្ទប់​ផ្ទះជួល មួយកន្លែង ស្ថិតក្នុង​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ខណៈដែល​ស្ត្រី​ជា​ប្រពន្ធ និង​ពួកម៉ាក លបលួច​រួមរ័ក​គ្នា​យ៉ាង​រោលរាល មិន​ខ្មាស​ញាតិមិត្ត​ជិតខាង​។​
​លោក ជុំ សុជាតិ អាយុ ៣៥​ឆ្នាំ មុខរបរ​បុគ្គលិក អង្គការក្រៅរដ្ឋាភិបាល NAS មាន​ទីតាំង​នៅក្នុង​ខេត្តកំពង់ចាម និង​ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​កើតហេតុ​ខាងលើ បាន​ប្រាប់​សមត្ថកិច្ច​ថា គាត់​បាន​រៀបការ ជាមួយ​នាង ញឹម អែម អាយុ ៣២​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​រំដេង ឃុំ​រំដេង ស្រុក​គីរីវង់ ខេត្តតាកែវ ជាង ១០​ឆ្នាំ​មកហើយ រហូតដល់​មានកូន​ស្រី​ម្នាក់ បច្ចុប្បន្ន​អាយុ ១០​ឆ្នាំ​។ បន្ទាប់ពី​គាត់ បាន​ចូលធ្វើការ​នៅ​អង្គការ ក៏បាន​ស្គាល់ឈ្មោះ យ៉ុ​ន សា​ម៉េ​ត ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជា​មិត្តភក្តិ​ជិតដិត រយៈពេល​ប្រហែល ៣​ឆ្នាំ កន្លងមកនេះ បានធ្វើ​ឲ្យ​ជីវិត​គ្រួសារ​ប្តី​ប្រពន្ធ​គាត់ រង្គោះរង្គើ​ល្អក់កករ​។​
​លោក ជុំ សុជាតិ បាន​បញ្ជាក់ថា ដើមហេតុ​គឺ​ដោយសារតែ មិត្តភក្តិ​ឈ្មោះ យ៉ុ​ន សា​ម៉េ​ត បុគ្គលិក​អង្គការ WWS មាន​ស្រុកកំណើត នៅ​ភូមិ​ត្របែក ឃុំ​ស្រ​ង៉ែ ស្រុក​ក្រាំង ខេត្តតាកែវ បាន​លបលួច​សហាយស្មន់ ជាមួយ​ប្រពន្ធ​របស់គាត់ ដែល​អ្នកជិតខាង បាន​លួចខ្សឹប​ប្រាប់ ជារឿយៗ​។ នៅ​ថ្ងៃកើតហេតុ គាត់​បាន​ប្រើល្បិច ប្រាប់​ប្រពន្ធ​គាត់ និង​មិត្តភក្តិ ឈ្មោះ យ៉ុ​ន សា​ម៉េ​ត ថា​គាត់​ត្រឡប់​ទៅធ្វើ​ការ នៅ​ខេត្តកំពង់ចាម វិញ ព្រោះ​គាត់​មាន​ពេល មកលេង​ប្រពន្ធ​កូនចុង​សប្តាហ៍​ប៉ុណ្ណោះ តែ​គាត់​ពុំបាន ទៅ​ខេត្តកំពង់ចាម ទេ គឺ​គាត់​សម្ងំ​លាក់ខ្លួន ដើម្បី​លួច​ឃ្លាំមើល​ប្រពន្ធ​របស់គាត់ ក្បត់ចិត្ត​លួច​មាន​សា​ហាយ​ស្មន់ ដូច​អ្នកដទៃ​លួចខ្សឹប​ប្រាប់​ដែរ ឬទេ​?
​លុះដល់ ម៉ោង​ប្រហែល ១២​យប់​ឈ្មោះ យ៉ុ​ន សា​ម៉េ​ត បាន​លបលួច ចូលមក​រួម​រ័ក្ស​ស្នេហា ផិតក្បត់​ជាមួយ​ប្រពន្ធ​គាត់ ដែល​គាត់​បាន​ជិះ​ម៉ូតូ មក​ចត​ពាំង​ផ្លូវ​មុខផ្ទះ តែ​គាត់រ​ត់ទៅ​ស្ទាក់ ចាប់ខ្លួន នៅ​ទ្វារក្រោយ​ផ្ទះ ចាប់បាន​ភស្តុតាង​ជាក់ស្តែង​ផ្ទាល់​ភ្នែក រួច​ប្តឹង​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ទឹកថ្លា ឲ្យ​ជួយ​អន្តរាគមន៍​ភ្លាមៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​។ យ៉ាងណាក៏ដោយ ឈ្មោះ យ៉ុ​ន សា​ម៉េ​ត  បានប្រកែក​ដោះសា​រថា គ្រាន់តែ​មកលេង រាប់អាន​គ្នា​ធម្មតា​ប៉ុណ្ណោះ ពុំ​បានរួម​រ័ក្ស ជាមួយ​នាង ញឹម អែម នោះទេ ហើយ​ឈ្មោះ ញឹម អែម ក៏បាន​និយាយ​ដោះសា​រថា នាង​និង​ប្តី​គ្មានអ្វី​ទាក់ទង​គ្នា​ទៀត​ទេ ព្រោះ​កន្លងមក​ធ្លាប់​លែងលះ ជាមួយគ្នា​ម្តង​ជា ២​ដង​រួចហើយ​៕
Wat 290710Wat 290714
ប្រភពពី វត្តភ្នំ