ផ្ទះលក់និងស្តុកសត្វព្រៃ រាប់សិបគីឡូក្រាម របស់ឈ្មួញដុះស្លែនៅឆ្លូង ត្រូវសមត្ថកិច្ចបង្ក្រាប
ខេត្តក្រចេះ
៖ សមត្ថកិច្ចចម្រុះ ដឹកនាំដោយក្រុមអន្តរាគមន៏
បង្ក្រាបសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ
សហការជាមួយកម្លាំង សមត្ថកិច្ចមូលដ្ឋានស្រុកឆ្លូង
បានធ្វើការបង្ក្រាបទីតាំង លំនៅដ្ឋាន ២កន្លែង
កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដាឆ្នាំ
២០១៤ ស្ថិតនៅក្នុងភូមិកណ្តាល ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ
ដែលបានលួចធ្វើសន្និធិសត្វព្រៃ ដោយខុសច្បាប់ ជាយូរយាណាស់មកហើយ
មិនធ្លាប់មានការបង្ក្រាប ពីមុនមកទេ។
ប្រតិបត្តិការរបស់ ក្រុមសមត្ថកិច្ចចម្រុះ ក្នុងការចុះបង្ក្រាប ទីតាំងរកស៊ីសត្វព្រៃ ដោយខុសច្បាប់គឺបានធ្វើឡើង ដោយមានការយល់ព្រម ពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តក្រចេះ។ ក្រោយពីធ្វើការឆែកឆេរ ក្នុងលំនៅដ្ឋានចំនួន ២កន្លែង ទល់មុខគ្នា សមត្ថកិច្ចបានរកឃើញ សត្វព្រៃជាច្រើនប្រភេទ មានដូចជាពស់សង់សឿ ចំនូន ៩ក្បាល មានទំងន់ជាង ១៦គីឡូក្រាម ពស់ថ្លាន់ ២ក្បាល ទំងន់ ១៥គីឡូ ក្រាមកន្ឋាយអាស៊ី ១ក្បាល ទំងន់ ១គីឡូក្រាម ពស់ចាន់កាមម ទំងន់ជាង ៤គីឡូក្រាម អណ្ដើកជាច្រើនក្បាល មានទំងន់ ១០គីឡូក្រាម សត្វរញីភ្លើងចំនួន ៧ក្បាល រួមទាំងសំណាកឆ្អឹងសត្វ ជាច្រើនគីឡូទៀត។
តាមការបញ្ជាក់ ពីមន្ត្រីនៃក្រុមអន្តរាគមន៍ បង្ក្រាបសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ បានឱ្យដឹងថា ក្រោយពីចុះឆែកឆេរ សមត្ថកិច្ចបានពិនិត្យឃើញថា ទីតាំងខាងលើនេះ គឺបានលួចធ្វើសកម្មភាពសន្និធិសត្វព្រៃ និងសំណាកសត្វព្រៃ គឺមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ពិសេសគឺផ្ទុយនិងច្បាប់ ស្តីពីព្រៃឈើ ហើយក្រុមការងារចំរុះ និងសម្រេចដកហូតវត្ថុតាងល្មើសច្បាប់ទាំងនេះ រក្សាទុកជាបណ្តោះអាសន្ន ដើម្បីរៀបចំចងក្រងសំណុំរឿង តាមនិតិវិធី ច្បាប់ស្តីពីព្រៃឈើ។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកឆ្លូង បានឱ្យដឹងថា លំនៅឋានដែលក្រុមសមត្ថកិច្ចចំរុះ ចុះបង្ក្រាបលក់ដូរ សត្វព្រៃខុសច្បាប់ គឺមានម្ចាស់ផ្ទះឈ្មោះ អ៊ី ផន ភេទប្រុសអាយុ ៤៨ឆ្នាំ គឺជាមុខសញ្ញា ដែលបានរកស៊ីសត្វព្រៃ ជាច្រើនឆ្នាំមកហើយ ហើយមិនធ្លាប់មានការបង្ក្រាប ពីក្រុមសមត្ថកិច្ច បានម្តងណានោះទេ៕

ប្រភពពី វត្តភ្នំ