មានភាពតានតឹងកាន់តែខ្លាំង ឡើងនៅក្នុងជម្លោះដីធ្លីនៅភូមិឡពាង
ស្រុកកំពង់ត្រឡាច, ខេត្តកំពង់ឆ្នាំង-
កងរាជអាវុធហត្ថ និងនគរបាលខេត្តប្រហែល១០០នាក់បានចុះទៅភូមិឡពាង
កាលពីព្រឹកម្សិលមិញ
ដើម្បីអនុវត្តដីកាតុលាការបង្គាប់ឲ្យចាប់ខ្លួនអ្នកភូមិបីនាក់
ដែលប្រឆាំងនឹងគម្រោងអភិវឌ្ឍកសិកម្ម។
ប្រជាជនមូលដ្ឋានជាង៧០នាក់ដែលបានជាប់
ពាក់ព័ន្ធនៅក្នុងជម្លោះដីធ្លីជាយូរមកហើយជាមួយក្រុមហ៊ុនរបស់លោក
ស្រី ជា ខេង ភរិយារបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល
បានប៉ះទង្គិចគ្នាមួយប្រាវជាមួយកងកម្លាំងនៅម៉ោងប្រហែល១០និង៣០
នាទីព្រឹក ដោយនគរបាលអះអាងថា បានរងរបួសស្រាលបន្ទាប់ពីការដកថយ។
ក្រោយមកនៅពេលរសៀលថ្ងៃដដែលនេះ
អ្នកភូមិបានប៉ះទង្គិចគ្នាជាមួយកម្មកររបស់ក្រុមហ៊ុន KDC
នៅពេលដែលគ្រឿងចក្រចូលទៅឈូសឆាយដីសម្រាប់ធ្វើរបងបិទដីមាន
ជម្លោះនេះ។
ម្សិលមិញនេះគឺជាថ្ងៃផ្ទុះអំពើហិង្សា
លើកទី២នៅភូមិឡពាង
បន្ទាប់ពីមានការប៉ះទង្គិចគ្នាម្តងស្រដៀងគ្នានេះកាលពីថ្ងៃសៅរ៍
បន្ទាប់ពីក្រុមហ៊ុន KDC
បានលះបង់ការប្រឹងប្រែងទាំងអស់ដើម្បីរកដំណោះស្រាយដោយសន្តិវិធី
ជាមួយប្រជាពលរដ្ឋដែលប្រឈមការបណ្ដេញចេញ
ហើយបានបញ្ជូនកម្មករកាន់កាំបិតផ្គាក់គាំទ្រដោយនគរបាលមូលដ្ឋាន
ឲ្យទៅរានដី៥០០ហិកតា ដែលក្រុមហ៊ុននេះអះអាងកាន់កាប់។
ចាប់តាំងពីឆ្នាំ២០០៧ពេលដែលប្រជាពលរដ្ឋ
នៅភូមិឡពាង បានតវ៉ាជាលើកដំបូងថា
ដីរបស់ពួកគាត់ត្រូវបានក្រុមហ៊ុនរបស់លោកស្រី ជា ខេង
ចាប់យកដោយខុសច្បាប់នោះមក
អ្នកភូមិបានចេញចូលតុលាការដើម្បីប្ដឹងឲ្យបញ្ឈប់ការអភិវឌ្ឍនេះរហូត
ដល់ពួកគេទទួលបានសំណងសមស្រប។
លោក ជួប ចាន់ធឿន នាយប៉ុស្តិ៍នគរបាលឃុំតាជេស
បានមានប្រសាសន៍ថា
នគរបាលនិងកងរាជអាវុធហត្ថត្រូវបានព្រះរាជអាជ្ញាតុលាការខេត្ត
បញ្ជូនឲ្យទៅចាប់ខ្លួនអ្នកភូមិបីនាក់ ប៉ុន្តែលោកបានអះអាងថា
មិនបានស្គាល់ឈ្មោះព្រះរាជអាជ្ញារូបនេះ
ឬអ្នកភូមិដែលអាជ្ញាធរចង់ចាប់ខ្លួននោះទេ។
លោកបានមានប្រសាសន៍ថា ”
នៅពេលកម្លាំងចម្រុះព្យាយាមចូលទៅក្នុងផ្ទះដើម្បីអនុវត្តដីកាចាប់
ខ្លួនអ្នកភូមិទាំងបីនាក់ ពួកគេបានវាយប្រហារ
និងប៉ះទង្គិចជាមួយកម្លាំងចម្រុះ
ធ្វើឲ្យកងកម្លាំងប្រហែល៣០នាក់រងរបួសស្រាលដោយសារគ្រាប់ចំពាម
របស់អ្នកភូមិ”។ លោកបានបន្ថែមថា ”
បន្ទាប់មកយើងបានសម្រេចដកចេញវិញ
ពីព្រោះចៅហ្វាយរបស់យើងមិនចង់ឲ្យយើងមានការប្រឈមមុខគ្នាដោយ
ហិង្សា”។
លោក ស្ងួន ញឿន
ជាប្ដីរបស់តំណាងរបស់អ្នកភូមិដែលនិយាយឥតសំចៃ គឺអ្នកស្រី អ៊ុំ
សុភី បាននិយាយថា ប៉ុន្មានម៉ោងមុនពេលប៉ះទង្គិចគ្នានោះ
គឺនៅម៉ោងប្រហែល៥ព្រឹក
នៅពេលគាត់ភ្ញាក់ឡើងឃើញនគរបាលនៅជុំវិញផ្ទះគាត់។ គាត់បាននិយាយថា
” នៅពេលខ្ញុំភ្ញាក់ដឹងខ្លួនឡើង ខ្ញុំមានការរន្ធត់ណាស់
ដោយឃើញកងកម្លាំងប្រដាប់ដោយខែល
និងដំបងឆក់នៅជុំវិញផ្ទះរបស់យើង”។ គាត់បានបន្ថែមថា គាត់គិតថា
ប្រពន្ធរបស់គាត់ស្ថិតក្នុងចំណោមអ្នកភូមិបីនាក់ដែលនគរបាលចង់ចាប់
ខ្លួន។
គាត់បាននិយាយថា ” បន្ទាប់មក
យើងបានទទួលការហៅទូរស័ព្ទជាច្រើនដងពីបុរសម្នាក់ ដែលអះអាងថា
ជាតំណាងរបស់ក្រុមហ៊ុន KDC។ តំណាងរូបនោះបានគំរាមជាច្រើនដងថា
នគរបាលនឹងចាត់វិធានការក្នុងរយៈពេលមួយម៉ោងទៀត
ប្រសិនបើយើងនៅតែមិនព្រមទទួលយកសំណង១០.០០០ដុល្លារពីក្រុមហ៊ុន
KDC”។
នៅម៉ោងប្រហែល១០និង៣០នាទីព្រឹក
នគរបាលប៉ុនប៉ងចូលបរិវេណផ្ទះរបស់លោក ញឿន និងអ្នកស្រី សុភី
ប៉ុន្តែបានដកថយវិញនៅពេលអ្នកភូមិប្រឆាំង។ នៅពេញមួយថ្ងៃនោះ
អ្នកភូមិបានប្រមូលផ្ដុំគ្នានៅផ្ទះនោះ និងបានយកដើមឈើ
និងមែកឈើបិទផ្លូវចូលទៅបរិវេណនោះ។
អ្នកស្រី សុភី បាននិយាយកាលពីរសៀលម្សិលមិញ
នៅពេលពកូនស្រីរបស់គាត់ថា ”
ខ្ញុំមានកូនបួននាក់ដែលត្រូវចិញ្ចឹម
ដូច្នេះខ្ញុំត្រូវការដីខ្ញុំសម្រាប់ពួកគេ។
ខ្ញុំនឹងតស៊ូរហូតដល់ដង្ហើមចុងក្រោយ”។
ឈរនៅជុំវិញផ្ទះអ្នកស្រី សុភី
អ្នកភូមិបង្ហាញនូវអ្វីដែលពួកគាត់អះអាងថា
ជាស្នាមរងរបួសនៅពេលមានការប៉ះទង្គិចគ្នាកាលពីចុងសប្ដាហ៍ជាមួយ
កម្មករក្រុមហ៊ុន KDC។ អ្នកស្រី ពៅ ឌឿន
អាយុ៥៦ឆ្នាំបានវែកសក់គាត់បង្ហាញកន្លែងត្រូវគ្រាប់ចំពាម។
បុរសម្នាក់ទៀតបានលើកបង្ហាញកំណាត់គ្រាប់ដែក
ដែលគេកាត់ចេញពីដែកថ្នាំងអំពៅ ហើយអ្នកភូមិនិយាយថា
កម្មករក្រុមហ៊ុន KDC បានយកកំណាត់ដែកទាំងនោះបាញ់មកលើពួកគាត់
ដោយប្រើចំពាមកៅស៊ូ។
ប៉ុន្តែនៅផ្នែកម្ខាងទៀតនៃប្រឡាយដែលខណ្ឌ
ចែកដីមានជម្លោះ ដែលកាន់កាប់ដោយក្រុមហ៊ុន KDC
និងផ្ទះរបស់អ្នកភូមិនោះ កម្មករដែលកាន់កាំបិតផ្គាក់ ដំបងដែក
ឬដំបងឈើ ដែលពួកគេនិយាយថា ប្រើសម្រាប់រានដីនោះបានបដិសេធថា
មិនបានប្រើអំពើហិង្សាទេ។
ស៊ីន ឃីម
ជាកម្មករអាយុ២៨ឆ្នាំរបស់ក្រុមហ៊ុន KDC មកពីភូមិសាវង់
ដែលនៅជាប់គ្នានោះ បាននិយាយថា អ្នកភូមិទេដែលមានចំពាមកៅស៊ូ ធ្នូ
និងកំាបិតផ្គាក់
ហើយបានធ្វើឲ្យកម្មករជាច្រើនរងរបួសអំឡុងពេលប៉ះទង្គិចគ្នាកាលពី
ថ្ងៃសៅរ៍។
គាត់បាននិយាយថា ”
អ្នកភូមិទាំងនេះឃោរឃៅណាស់។
យើងគ្រាន់តែជាកម្មកររបស់ក្រុមហ៊ុនមករានដី
និងសាងសង់របងប៉ុណ្ណោះ”។ គាត់បានបន្ថែមថា
អ្នកភូមិបានដុតជម្រកបណ្ដោះអាសន្នសម្រាប់ឲ្យកម្មករស្នាក់នៅចំនួន
ប្រាំមួយខ្នង។
គាត់បាននិយាយថា
គម្រោងអភិវឌ្ឍកសិកម្មរបស់ក្រុមហ៊ុន KDC
នឹងផ្ដល់ការងារដល់ប្រជាជននៅក្នុងភូមិចំនួនប្រាំបីភូមិនៅ
តំបន់នោះ
ប្រសិនបើគម្រោងនេះមិនត្រូវបានរារាំងដោយអ្នកភូមិដែលរឹងរូសមិន
ព្រមចាកចេញពីដីរបស់ខ្លួនទេនោះ។
ប៉ុន្តែអ្នកស្រី ឌឿន បាននិយាយថា
ការជួលកម្មករមូលដ្ឋានឲ្យរានដីនេះ
គឺជាការដាក់ឲ្យអ្នកភូមិប៉ះទង្គិចគ្នា ហើយបានចោទក្រុមហ៊ុន KDC
ថា មានចេតនាបង្កឲ្យមានការប៉ះទង្គិចគ្នាប៉ុន្មានថ្ងៃថ្មីៗនេះ។
អ្នកស្រីបាននិយាយថា
“យើងនឹងមិនអនុញ្ញាតឲ្យនគរបាលចាប់អ្នកស្រី សុភី
និងអ្នកភូមិផ្សេងទៀតទេ
ហើយយើងនឹងមិនប្រឈមជាមួយកម្មករទាំងនោះទេ
ពីព្រោះក្រុមហ៊ុននេះកំពុងប្រើល្បិចកលអាក្រក់
ដោយការជួលអ្នកភូមិមូលដ្ឋានដែលមិនជាប់ពាក់ព័ន្ធនឹងជម្លោះ
ដីធ្លីនេះ ឲ្យបង្កអំពើហិង្សា”៕
ប្រភពពី ខេមបូឌា ដេលី