អ្នក​តវ៉ា​រឿង​ដី​កម្ពុជា​ក្រោម គប់​ដុំថ្ម​ដាក់​សមត្ថកិច្ច ជា​ការតបត​នឹង​ការ​បំបែក​ការប្រមូលផ្តុំ​​

7/08/2014 0 Comments A+ a-


10517447_480931378704540_7052755157211434051_n-2014-07-08ក្រុមអ្នកតវ៉ា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ប្រឈម​ជាមួយ​កម្លាំង​សមត្ថកិច្ច​នៅ​ខាង​មុខ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បណ្តាល​ឲ្យ​អ្នកចូលរួ​មមួយចំនួន បាន​គប់​ដុំ​ថ្ម​ដាក់​សមត្ថកិច្ច​។​ សមត្ថកិច្ច​ចម្រុះ​ប្រមាណ​១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បំបែក​ក្រុម​និស្សិត និង​ព្រះសង្ឃ​ជាង​១០០​នាក់​/​អង្គ ដែល​គ្រោង​ប្រមូលផ្តុំ​នៅ​មុខ​ស្ថានទូត​វៀតណាម​ក្នុង​បំណង​ទាមទារ​ឲ្យ​ ប្រទេស​នេះ សុំទោស​ចំពោះ​ការអះអាង​ថា​ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​។​
​ជា​ការតបត​នឹង​ការ​បំបែក​កុំឲ្យ​មាន​ ការប្រមូលផ្តុំ អ្នក​តវ៉ា​បាន​គប់​ដុំ​ថ្ម​ដាក់​សមត្ថកិច្ច​នៅ​ម៉ោង​៨ និង​៤៥​នាទី​។ VOD​មិន​ទាន់​ទទួល​សេចក្តីរាយការណ៍​ថា​តើ​ការ​គប់​ដុំ​ថ្ម​ដាក់​គ្នា​នេះ បណ្តាល​ឲ្យ​អ្នកចូលរួម​រងរបួស​យ៉ាងណា​នៅឡើយ​ទេ​។​
​ការប្រមូលផ្តុំ​របស់​អ្នក​តវ៉ា បណ្តាល​ឲ្យ​កកស្ទះ​នៅ​ផ្លូវ​ព្រះមុនីវង្ស មុខ​ក្រសួង​ដែនដី​នគរូបនីយកម្ម ហើយ​មិន​អាច​ធ្វើ​ចរច​រណ៍បាន​។​
​កន្លងទៅ អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​ត្រឹង វ៉ាន​ថុង កាលពីដើម​ខែ​មិថុនា​កន្លងទៅ បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា«​បារាំង ​មិន​បាន​កាត់ ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​ទេ​តែ​កម្ពុជា​ក្រោម ជា​ទឹកដី​របស់​វៀតណាម តាំងពី​យូរយារ​ណាស់​មកហើយ​ព័ត៌មាន​បាត់បង់​ទឹក​ដី​គ្មាន​អ្វី​ជា​មូលដ្ឋាន​ ទេ គ្មាន​អ្វី​ជា​ភ័ស្តុតាង​ទេ​»
ប្រភពពី vodhotnews.com