ប្រមុខរដ្ឋាភិបាល ឧបត្ថម្ភពលករទាំង១៤នាក់ ម្នាក់ៗចំនួន ១លានរៀល និងមី១កេស
ក្រោយពីមានការជួយអន្ដរាគមន៍
របស់ប្រមុខរដ្ឋាភិបាល កម្ពុជា ព្រមទាំងលោកនាយក រដ្ឋមន្ដ្រី ហ៊ុន សែន
និងស្រីកិត្ដិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភ ជាថវិកា ម្នាក់ៗ ចំនួន ១លានរៀល
និងមី១កេស ជូនដល់ពលករខ្មែរទាំង១៤នាក់ទៀតផង។
នៅពេលធ្វើដំណើរមកដល់ក្រុងប៉ោយប៉ែតភ្លាម
អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួញ តំណាងអភិបាលខេត្ដ និង
លោកឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បាន ដឹកនាំមន្ដ្រីមួយចំនួន
ចាំទទួលពលករទាំងនេះ និងជួបសំណេះសំណាល អស់រយៈពេលប្រមាណ៣០នាទី
មុនពេលដែលជូនពួកគាត់ឡើងជិះរថយន្ដ ក្រុងត្រឡប់ទៅផ្ទះរៀងៗខ្លួន ស្ថិតនៅខេត្ដ
កំពង់ចាម ខេត្ដព្រៃវែង ខេត្ដសៀមរាប និងខេត្ដបាត់ដំបង។
ក្នុងជំនួបសំណេះសំណាលជាមួយពលករ ខ្មែរទាំង១៤រូប
អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ពលករទាំងនោះថា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន
ដែលជាប្រមុខនៃរាជរដ្ឋាភិបាល បានយក ចិត្ដទុកដាក់ ចំពោះបញ្ហានេះ ហើយបាន
អន្ដរាគន៍ ទៅមេដឹកនាំថៃ រហូតមានការដោះលែងឱ្យមានសេរីភាពឡើងវិញ
ព្រមទាំងលោកទាំងពីរបានឧបត្ថម្ភ ថវិកា ក្នុងម្នាក់ៗ ទទួលបាន ១លានរៀល
និងមីមួយកេស សម្រាប់បន្ដដំណើរទៅកាន់លំនៅឋាន របស់ខ្លួន។
លោកអភិបាលក្រុងប៉ោយប៉ែត ក៏បាន អប់រំ
និងប្រាប់ពលករទាំងនោះថា មិនត្រូវ ប្រថុយប្រថាន ឆ្លងដែនខុសច្បាប់ទៅធ្វើ
ការនៅប្រទេសថៃទៀត នោះឡើយ អាចរកការងារធ្វើ នៅប្រទេសកម្ពុជា
ដែលមានប្រាក់ខែសមរម្យ និងមានសេរីភាព ពេញទី ក្នុងការបំពេញការងារ ព្រមទាំងបាន
នៅជិតក្រុមគ្រួសារ ដោយមិនមានការព្រួយបារម្ភពី សុវត្ថិភាពធ្វើការ
ដូចនៅប្រទេសថៃនោះឡើយ។
ប្រភពពី Free Press Magazine