បងប្អូន​ឈ្លោះ​គ្នា​រឿង​ដណ្តើម​ស្រី​ស្នេហ៍ បើកឡាន​ដេញ​បំ​បុក ផ្អើល​មួយ​ចំហៀង​ភ្នំពេញ​

7/04/2014 0 Comments A+ a-


Wat-04071​ រាជធានី​ភ្នំពេញ ៖ រថយន្ត ២​គ្រឿង បើក​ដេញតាម​បុក​គ្នា ផ្អើល​មួយ​ចំហៀង រាជធានី​ភ្នំពេញ សង្ស័យ​រឿង​ដណ្តើម​ស្រី​ស្នេហ៍ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៣​និង​៣០ នាទី​ទៀបភ្លឺ ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ចំណុច​ មហាវិថី​ព្រះមុនីវង្ស កែង​ផ្លូវ​លេខ​២៤២ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា ហើយ​បើតាម​ប្រភពពី​សាក្សី បាន​ឲ្យ​ដឹងថា ទាំង​ជនបង្ក និង​ជនរងគ្រោះ សុទ្ធតែជា​បងប្អូន​នឹង​គ្នា មិនគួរណា​ព្រោះតែ រឿង​ដណ្តើម​ស្រី​ស្នេហ៍ បង្ក​ភាពអនាធិបតេយ្យ​បែបនេះ​ទេ ។​
​មុនពេល​កើតហេតុ រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX 300 ពណ៌​ស្ករ អត់​ស្លាក​លេខ ជិះ​គ្នា ២​នាក់ ស្រី​ម្នាក់​ប្រុស​ម្នាក់ ធ្វើដំណើរ​តាម​មហាវិថី​ព្រះមុនីវង្ស ពី​ជើង​ទៅ​ត្បូង ស្របគ្នា​ជាមួយ​រថយន្ត​តូយ៉ូតា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2W 4090 ជិះ​គ្នា ២​នាក់ ស្រី​ម្នាក់​អ្នកជិះ​ក្នុង​រថយន្ត​ទាំង ២​គ្រឿង សុទ្ធតែជា​យុវជន​វ័យក្មេង​ដូចគ្នា​។ រថយន្ត​បង្ក​ជា​អ្នកបើក​ដេញ តាម​បុក​រថយន្ត​តូយ៉ូតា​ព្រូស ជាប់​ពីក្រោយ​រហូតដល់ មហាវិថី​ព្រះមុនីវង្ស កែង​២៤២ រថយន្ត​ព្រូស បាន​បត់​ស្តាំ ក៏ត្រូវ​ឡិច​ស៊ី​សប​ត់​ស្តាំ ដេញតាម​ក្នុង​ល្បឿន​លឿន​ពេក បួង​ចង្កូត​មិនទាន់ ក៏​ជ្រុល​ទៅបុក​រថយន្ត​ស៊ី​អវី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2E-2012 មួយគ្រឿង ចត​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ តាមផ្លូវ​លេខ​២៤២ ដោយ​បុក​រុញ​ស៊ី​អវី ផ្លោង​ទៅបុក​របង​ថ្ម បាក់​អស់​មួយ​ប្រលោះ​។​
​ពេលនោះ​រថយន្ត​បង្ក មិនបាន​ឈប់​ទេ បាន​ព្យាយាម​បើក​ដេញ តាម​រថយន្ត​ព្រូស បន្តទៀត​ដល់​ចំណុច​ផ្លូវ​លេខ​១០៧ កែង​២៣២ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រថយន្ត​ព្រូស​ដែល​ព្យាយាម​បើក​រត់គេច ហើយ​ទៅបុក​ខឿន​ចិញ្ចើមផ្លូវ ធ្វើ​ឲ្យ​រថយន្ត​បែក​កង់​មុខ និង​កង់​ក្រោយ​ខាងស្តាំ ហើយ​អ្នកបើករថយន្ត​ព្រូស​ខឹង​ពេក ក៍បាន​ចុះ​ពីលើ​រថយន្ត ទៅ​វាយ​អ្នកបើករថយន្ត​ឡិច​ស៊ី​ស ប្រតាយប្រតប់​គ្នា​ទៅវិញទៅមក ។ បន្ទាប់ពី​វាយ​គ្នា​អស់ចិត្ត​ហើយ ទើប​អ្នកបើករថយន្ត​ឡិច​ស៊ី​ស បាន​បើករថយន្ត​ចេញទៅ​បាត់ ហើយ​រថយន្ត​បែក​កង់ បាន​ដោះដូរ​កង់​ហើយ​បើក​ចេញទៅ​បាត់​ដែរ ដោយ​មិនមាន​សមត្ថកិច្ច ចុះទៅ​ជួយ​អន្តរាគមន៍​ទេ​៕
________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ