សមត្ថកិច្ចរារាំងមិនឲ្យអ្នក បឹងកក់ទៅក្បែរតុលាការ
អ្នកភូមិបឹងកក់ ខាងភាគីអ្នកស្រី ទេព វន្នី
លើកគ្នាប្រមាណ ៣០នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី១០ កក្កដា ដើម្បីប្ដឹងអ្នកស្រី តុល ស្រីពៅ
ជាអ្នកភូមិបឹងកក់ ដូចគ្នា ដែលភាគីអ្នកស្រី ទេព វន្នី ចោទថា
កាន់ជើងខាងរដ្ឋាភិបាល បានបង្ករបួសស្នាមទៅលើសមាជិកអ្នកស្រី ទេព
វន្នី កន្លងមក។
អ្នកស្រី តុល ស្រីពៅ ត្រូវបានភាគីអ្នកស្រី
ទេព វន្នី ចោទថា បានគប់ដុំថ្មឲ្យរបួសក្បាលយាយ ង៉ែត ឃុន ហៅយាយ
មាំមី កាលពីថ្ងៃទី២៨ ខែមិថុនា
នៅពេលភាគីទាំងពីរមានជម្លោះជាមួយគ្នានៅពេលរដ្ឋាភិបាលចាប់ផ្ដើម
សាងសង់បន្ទាយប៉េអឹមក្នុងតំបន់បឹងកក់។
ជម្លោះដីនៅតំបន់បឹងកក់ដ៏រ៉ាំរ៉ៃ
បានធ្វើឲ្យអ្នកភូមិបែកបាក់គ្នា ចែកជាបក្សពួក
ដោយភាគីម្ខាងបានចោទភាគីម្ខាងទៀត ថាកាន់ជើងបក្សប្រឆាំង
និងកាន់ជើងរដ្ឋាភិបាល។ ក្រៅពីនេះ
ជម្លោះនេះបានរាលដាលទៅដល់ជម្លោះគ្នាឯងទៀត។
សូមរង់ចាំអានព័ត៌មានបន្ថែម…
ប្រភពពី វិទ្យុអាស៊ីសេរី