ចាប់ខ្លួនមន្ដ្រីអាវុធហត្ថ ៣នាក់ ក្រោយ បាញ់សម្លាប់ កូនមេឃុំខ្ទុំ និងកូនចុងមេរង ប៉េអឹមខេត្ដ នៅស្រុកអូរាំង

7/10/2014 0 Comments A+ a-


die in wood
-ជនរងគ្រោះ ពុំមានដឹកឈើនៅក្នុង រថយន្ដនោះទេ
មណ្ឌលគិរី ៖ មន្ដ្រីអាវុធហត្ថ ចំនួន៣នាក់ ក្នុងនោះមានទាំងជនដៃដល់ ត្រូវបានចាប់ ខ្លួនបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ដមណ្ឌលគិរី ក្រោយពីពួកគេ ទាំង៣នាក់ បានបើកការបាញ់ប្រហារទៅលើកូនមេឃុំខ្ទុំ នៅស្រុកកែវសីមា និងកូនចុងរបស់មេបញ្ជា ការរងអាវុធហត្ថម្នាក់ កាលពីយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅស្រុកអូរាំង បណ្ដាលឱ្យស្លាប់និងរបួសធ្ងន់ ដោយចោទថា ជនរងគ្រោះទាំងពីរនាក់ លួចដឹកជញ្ជូនឈើ ប្រណីតខុសច្បាប់ ។
មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសមួយរូប សូម មិនបញ្ចេញឈ្មោះ បាននិយាយថា ក្រោយការ បាញ់ប្រហារទៅលើជនរងគ្រោះទាំងពីរនាក់ បណ្ដាល ឱ្យស្លាប់និងរងរបួសនោះ កម្លាំង អាវុធហត្ថខេត្ដមណ្ឌលគិរី និងកម្លាំងនគរ បាលខេត្ដ បានបើកការស្រាវជ្រាវភ្លាមៗរហូត ដល់តាមចាប់ខ្លួនពួក គេទាំងបីនាក់ យកទៅ សួរនាំនិងឃុំខ្លួនជាបណ្ដោះអាសន្ន នៅទី បញ្ជាការដ្ឋានអាវុធហត្ថខេត្ដមណ្ឌលគិរី ដើម្បី កសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការចាត់ ការតាមផ្លូវច្បាប់ ។
មន្ដ្រីអាវុធហត្ថរូបនេះ បានបញ្ជាក់ទៀត ថា ជនដៃដល់ដែលបើកការបាញ់ប្រហារទៅ លើជនរងគ្រោះទាំងពីរនាក់ ខណៈកំពុង បើករថយន្ដឈ្មោះ ផែង សុខហេង ជាមន្ដ្រី អាវុធហត្ថលើផ្ទៃប្រទេស បម្រើការងារនៅ អង្គភាព កងអនុសេនាធំ គ ការពារ ហើយ ទៅឈរជើងនៅខេត្ដមណ្ឌលគិរី ខណៈដែល បក្ខពួកពីរនាក់ផ្សេងទៀត មិនទាន់ស្គាល់ អត្ដសញ្ញាណនៅឡើយទេ ។ ដោយឡែក ជនរងគ្រោះវិញ ឈ្មោះឈៀក ឈឹង ជាកូន ប្រុសរបស់លោកមេឃុំខ្ទុំ ស្រុក កែវសីមា បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯជន រងគ្រោះម្នាក់ទៀត ដែលរងរបួសធ្ងន់ ហើយ កំពុងសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យនោះ មិន ទាន់ស្គាល់អត្ដសញ្ញាណនៅឡើយទេ ប៉ុន្ដែ សមត្ថកិច្ចអះអាងថា ជាកូនចុងរបស់ មេ បញ្ជាការអាវុធហត្ថមួយរូប នៅខេត្ដ មណ្ឌលគិរី ។
មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យ ដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ ទាំងពីរនាក់ បានបើករថយន្ដកាមរីគូទស្វិត ពណ៌ទឹកប៊ិច ដោយឆ្លងកាត់ស្រុកអូរាំង ស្រាប់តែពេលនោះជួបមន្ដ្រីអាវុធហត្ថទាំង ៣នាក់ខាងលើ មកស្ទាក់ផ្លូវ ហើយអះអាងថា រថយន្ដនេះលួចដឹកឈើប្រណីត រួចកាក់ឱ្យឈប់ ។ ប៉ុន្ដែជនរងគ្រោះទាំងពីរនាក់មិនបានឈប់រថយន្ដនោះឡើយ ស្រាប់តែជនដៃដល់បាន បាញ់កាក់មុខរថយន្ដ ប៉ុន្ដែអ្នកបើក រថយន្ដនៅ តែមិនព្រមឈប់ទៀត ទើបជនបង្កបានធ្វើការបាញ់រះជាច្រើនគ្រាប់ បណ្ដាលឱ្យជនរងគ្រោះទាំងពីរនាក់ស្លាប់និងរបួសតែម្ដងទៅ ។
ក្រោយកើតហេតុ និងបង្កឱ្យមានការ ភ្ញាក់ផ្អើលនោះ កម្លាំងសមត្ថកិច្ចខេត្ដមណ្ឌល គិរី ទាំងអាវុធហត្ថនិងនគរបាល បានចុះទៅ ជួយអន្ដរាគមន៍ និងពិនិត្យមើលនៅកន្លែង កើតហេតុ រហូតស្រាវជ្រាវ ហើយឈានទៅ ដល់ការចាប់ខ្លួនជនបង្កទាំងបីនាក់បានតែ ម្ដង ។
ជុំវិញករណីនេះ ត្រូវបានមន្ដ្រីអាវុធហត្ថ លើផ្ទៃប្រទេស បានបញ្ជាក់ទៀតថា ពីដំបូង មន្ដ្រីអាវុធហត្ថដែលជាជនបង្កទាំង៣នាក់ នោះ ចោទជនរង គ្រោះថា លួចដឹកជញ្ជូន ឈើខុសច្បាប់ ប៉ុន្ដែពេលបាញ់រួច ហើយ ពិនិត្យនៅក្នុងរថយន្ដគឺគ្មានឈើមួយដុំនោះ ទេ ។
យ៉ាងណាក៏ដោយ ចំពោះព័ត៌មានជាផ្លូវ ការ ជុំវិញសកម្មភាពការបាញ់ប្រហារបណ្ដាល ឱ្យស្លាប់កូនមេឃុំ និងកូនមន្ដ្រីអាវុធហត្ថខាងលើនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមសុំព័ត៌មានលំអិត ពីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកខេង ទីតូ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤នេះ ប៉ុន្ដែទូរស័ព្ទរបស់ លោកគ្មានអ្នកលើក។
បច្ចុប្បន្នរថយន្ដរបស់ជនរងគ្រោះ ត្រូវ បាននគរបាលយកទៅរក្សាទុកជាបណ្ដោះ អាសន្ន ដើម្បីរង់ចាំការដោះស្រាយបន្ដទៀត ខណៈដែលជនរង គ្រោះ ដែលរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជន បង្កទាំង៣នាក់ ស្ថិតក្រោមសាកសួរនិងឃុំ ខ្លួនបន្ដទៀត នៅទីបញ្ជាការដ្ឋានអាវុធ ហត្ថ ខេត្ដមណ្ឌលគិរី ៕
_____________
ផ្តល់សិទ្ទិដោយ៖dap-news.com