នគរបាល ខេត្តកំពង់ចាម ចាប់គូសង្សារពីរនាក់ ក្រោយសម្ងំជក់ថ្នាំ ញៀននៅក្នុង បន្ទប់ជួល

7/29/2014 0 Comments A+ a-


have yama
-ប្រើថ្នាំញៀនជ្រុល បង្ខំឱ្យឪពុកម្ដាយ ប្ដឹងសមត្ថកិច្ច ចាប់កូនបញ្ជូន ទៅមណ្ឌល កែប្រែ
កំពង់ចាម ៖ គូស្នេហ៍វ័យក្មេងពីរនាក់ ដែលសម្ងំប្រើប្រាស់ និងជក់គ្រឿងញៀននៅ ក្នុងបន្ទប់ជួល ត្រូវបាន កម្លាំងនគរបាលក្រុង កំពង់ចាម សហការជាមួយ កម្លាំងនគរបាល ការិយាល័យប្រឆាំង ការជួញដូរគ្រឿង ញៀន ខេត្ដ ដឹកនាំដោយតំណាង អយ្យការនោះ ចុះ ទៅឃាត់ខ្លួននិង ដកហូតសម្ភារៈ ព្រមទាំង ឧបករណ៍ ជក់គ្រឿងញៀនមួយចំនួនទៀត ។
ប្រតិបត្ដិការចាប់គូសង្សារវ័យក្មេងទាំង ពីរខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ២និង៥០នាទី ដល់ម៉ោង៤រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅបន្ទប់ជួលរបស់ពួកគេ ក្នុងភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ។
មន្ដ្រីនគរបាលក្រុងកំពង់ចាមបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានសកម្មភាពប្រើប្រាស់ និងជក់គ្រឿងញៀន ខាងលើនេះ កម្លាំងនគរបាល ទាំងពីរអង្គភាព បានសុំគោលការណ៍ពីសំណាក់ ស្នងការនគរបាលខេត្ដ និងមានការអនុញ្ញតពីតំណាងអយ្យការ ផងនោះចុះទៅឡោមព័ទ្ធនិងឃាត់ ខ្លួនពួកគេទាំងពីរនាក់ ។
មន្ដ្រីនគរបាលបានបញ្ជាក់ថា ជនសង្ស័យ ឈ្មោះស្មាន ម៉េងលាង អាយុ២៥ឆ្នាំ រស់នៅ ភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម និងគូស្នេហ៍របស់ខ្លួនឈ្មោះហេង ស្រីមុំ អាយុ២២ឆ្នាំ រស់នៅភូមិ ព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។
ក្រោយការឃាត់ខ្លួនពួកគេ កម្លាំងសមត្ថ កិច្ចបានដកហូតសម្ភារៈប្រើប្រាស់និងប្រដាប់ ជក់គ្រឿងញៀន មួយចំនួន រួមមានសំបក ដបទឹកសុទ្ធ ទុយោបឺត ថង់ថ្នាំនិងដែកកេះជា ដើម ។
បច្ចុប្បន្នពួកគេទាំងពីរនាក់ ត្រូវបាន នគរបាលនាំយកទៅសួរនាំ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់។ ដោយឡែកនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ យុវជនម្នាក់ ព្រោះតែការសេព គ្រឿងញៀន ជ្រុលហួសហេតុពេក មិនស្ដាប់តាមការប្រដៅរបស់អាណាព្យាបាល និងប្រព្រឹត្ដទង្វើមិនគម្បីជា ច្រើនលើកច្រើនសារនោះ បានបង្ខំឱ្យឪពុកម្ដាយប្ដឹងទៅ សមត្ថកិច្ចឃាត់ខ្លួន ចាប់បញ្ជូនទៅមណ្ឌលកែប្រែ ដើម្បីបន្សាបគ្រឿងញៀនចេញពីខ្លួននិងអប់រំដូចធម្មតាវិញ ។
មន្ដ្រីនគរបាលការិយាល័យប្រឆាំងការ ជួញដូរគ្រឿងញៀនខេត្ដកំពង់ចាម បាននិយាយថា យុវជនរូបនេះ ឈ្មោះវិបុល សុវណ្ណរាជ អាយុ២១ឆ្នាំ រស់នៅភូមិទី៤សង្កាត់វាលវង់ ក្រុងកំពង់ចាម ត្រូវបានសមត្ថកិច្ច បញ្ជូនទៅមណ្ឌលកែប្រែឱកាសខ្ញុំ នៅរាជធានីភ្នំពេញ ដើម្បីបន្សាបគ្រឿងញៀន ៕
គូសង្សារទាំង២នាក់ និងវត្ថុតាង ដែលត្រូវកម្លាំងនគរបាល ឃាត់ខ្លួន និងដកហូត
យុវជនដែលប្រើប្រាស់ថ្នាំញៀនជ្រុល ត្រូវឪពុកម្តាយ បង្ខំចិត្តប្តឹងសមត្ថកិច្ច ចាប់បញ្ជូនទៅមណ្ឌលកែប្រែ
___________________
ផ្តល់សិទ្ទិដោយ៖dap-news.