Huawei នឹងបង្ហាញខ្លួន Ascend Mate 3 ក្នុងខែកញ្ញា

7/29/2014 0 Comments A+ a-

ស្មាតហ្វូន Ascend Mate 3 (D3) ដែលមានគ្រឿងម៉ាស៊ីនខ្លាំងក្លា និងប្រហែលជាមានតម្លៃទាប
អាចនឹងបង្ហាញខ្លួនក្នុងខែកញ្ញាខាងមុខ។
Ascend Mate 3 របស់ Huawei នឹង​មាន​គ្រឿង​ម៉ាស៊ីន លំដាប់​ខ្ពស់

បន្ទាប់ពីជោគជ័យរបស់ទូរស័ព្ទហ្វាប្លេត Ascend Mate 2 ក្រុមហ៊ុនទូរស័ព្ទចិន ដែលទើបនឹង
ល្បីឈ្មោះ Huawei កំពុងតែដុតដៃដុតជើង ត្រៀមខ្លួនបញ្ចេញកំណែបន្ទាប់ គឺហ្វាប្លេត Ascend
Mate 3 ជាទូរស័ព្ទអេក្រង់ធំ ដែលត្រូវបានគេជឿថានឹងមានគ្រឿងម៉ាស៊ីនលំដាប់កំពូលបំផុត។
យោងតាមគេហទំព័របច្ចេកវិទ្យា IT168 របស់ចិន បាន​ឱ្យ​ដឹង​ថា តាមគម្រោង Ascend Mate 3
នឹងមានអេក្រង់ 6 inch ដែលមានរីសូលីសឹន Full HD (1080×1920) និងគែម benzen ដ៏ស្ដើង។
រូប​ថត​របស់ Ascend Mate 3 ដែល​បាន​លេច​ធ្លាយ

Ascend Mate 3 នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិ Anroid Kitkat និងមានបំពាក់តំណភ្ជាប់ 4G
LTE , កាមេរ៉ាមុខ 5MP និងកាមេរ៉ាក្រោយ 13MP, RAM 2GB និងអង្គចងចាំក្នុងម៉ាស៊ីន 16GB ។
ចំណែកប្រូសេសឺរ អាចជា HiSilicon Kirin 920 8-core 1.8Ghz ដែលផលិតឡើងដោយ Huawei
ផ្ទាល់។ ដូច្នេះ យើងអាចដឹងបានថា Ascend Mate 3 នឹង​មានគ្រឿងម៉ាស៊ីនលំដាប់ខ្ពស់ ហើយ
សង្ឃឹមថា តម្លៃរបស់វា នឹងមិនផ្លាស់ប្ដូរច្រើនប៉ុន្មាន ធៀបនឹង Ascend Mate 2 ។
ទូរស័ព្ទ​ហ្វាប្លេត Ascend Mate 2

ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែបានបញ្ចេញលក់ទូរស័ព្ទ​ហ្វាប្លេត Ascend Mate 2 នៅលើ
ទី​ផ្សារ​អាមេរិក ចំណែក Ascend Mate 3 ក៏ត្រូវបានគេរំពឹងថា នឹងមានវត្តមាននៅទីនេះទៀត។
យ៉ាងនេះក្ដី គេនៅ​មិនទាន់ដឹងច្បាស់ថា Ascend Mate 3 នឹងត្រូវបានដាក់លក់ក្នុងទីផ្សារអាស៊ី
អាគ្នេយ៍ដែរ ឬយ៉ាងណានោះទេ ប៉ុន្ដែ តាមគម្រោង Ascend Mate 3 នឹងត្រូវបានឧទ្ទេសនាម
នៅក្នុងខែកញ្ញាខាងមុខនេះ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena/gadgets