ជនសង្ស័យ ដែលផ្លោះ ចូលរបងផ្ទះ ប៉ងលួចទ្រព្យ សម្បត្តិនោះ ជុងចង្រឹងដែករបង មិនមែនម្ចាស់ផ្ទះ បាញ់នោះឡើយ
ភ្នំពេញ ៖ ជនសង្ស័យម្នាក់
ដែលផ្លោះ ចូលតាមរបង ផ្ទះរបស់ប្រជាពលរដ្ឋ ប៉ងលួចទ្រព្យសម្បត្តិ ស្ថិតនៅ
ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នោះ មិនមែនរងរបួស
ដោយសារតែម្ចាស់ផ្ទះ បាញ់នោះឡើយ ពោលជាការរងរបួស ដោយសារ ជនសង្ស័យផ្លោះចេញ
តាមរបង ត្រូវចំចង្រឹងដែលមុត យ៉ាងជ្រៅ ចូលទៅក្នុងដៃ ។
ពីដំបូង ត្រូវបានគេរាយការណ៍ថា ជនសង្ស័យរូបនេះ
ត្រូវម្ចាស់ផ្ទះរងគ្រោះ បាញ់នឹងកាំភ្លើងខណៈជនសង្ស័យ បានផ្លោះចេញតាមរបង
ក្រោយពេលលួច ទ្រព្យសម្បត្តិហើយនោះ ប៉ុន្តែចំពោះករណី ត្រូវបានមន្រ្តី នគរបាល
ព្រហ្មទណ្ឌ រាជធានីភ្នំពេញ ដែលចុះទៅពិនិត្យ ស្ថានភាព ជនសង្ស័យ
នៅមន្ទីរពេទ្យកាល់ម៉ែត នោះ អះអាងថា ជាការមុតចង្រឹងដែក ដ៏មុតស្រួច នៅតាមរបង
នៅពេលផ្លោះចេញមកក្រៅ ។ ជនសង្ស័យ បានមុតចំដៃ ចូលទៅក្នុងសាច់ យ៉ាងជ្រៅ
រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្តមន្ទីរពេទ្យ ឯកជន
ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះ
រង់ចាំចាត់ការបន្តទៀត នៅពេលជាសះស្បើយ ។
សូមបញ្ជាក់ថា យុវជនម្នាក់ ដែលសមត្ថកិច្ច
អះអាងថា ជាចោរលួចទ្រព្យ សម្បត្ដិនៅតាម ផ្ទះ រងរបួសចំ
ដៃពេលដែលជនសង្ស័យរូបនេះ ផ្លោះចូល របងផ្ទះគ្មានកន្លែងស្ថិតនៅភូមិត្រញំងឈូក
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលា ម៉ោង៣និង០៥នាទីព្រឹកទាបភ្លឺថ្ងៃទី២៨
ខែ កក្កដា ឆ្នាំ២០១៤ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា
ជនសង្ស័យរូបនេះមានឈ្មោះសេង ពិសី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដនិង
រស់នៅក្នុងភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ
ជនសង្ស័យរូបនេះ បានផ្លោះរបងចូលទៅផ្ទះ ប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅខាងក្រោយ
ក្លឹបកំសាន្ដញូស្ដារ ប៉ងលួចទ្រព្យសម្បត្ដិ លុះ ពេលធ្វើសកម្មភាពរួចហើយ
ជនសង្ស័យបាន ផ្លោះរបងចេញមកវិញ តែបានមុតចង្រឹងដែក រងរបួសធ្ងន់៕
__________________
ផ្តល់សិទ្ទិដោយ៖dap-news