អត្ថប្រយោជន៍របស់ ភេសជ្ជៈ៤ប្រភេទ ចំពោះសុខភាព

7/29/2014 0 Comments A+ a-


joiceទឹកក្រូចៈ ជាទឹកផ្លែឈើ ដែលពេញនិយមជាងគេ នៅក្នុងចំនោមទឹកផ្លែឈើ ទាំងឡាយ ព្រោះវាមាន រសជាតិឆ្ងាញ់ គួរឲ្យចង់ទទួលទាន សម្បូរទៅដោយវីតាមីន C ជួយរំលាយស្លេស្ម បំបាត់ការឈឺក ជួយលាងជម្រះ សារធាតុពុល នៅក្នុងរាងកាយ ។ អ្វីដែលសំខាន់ គឺវាមានក្លិនក្រអូបស្រាលៗ ធ្វើឲ្យចិត្ត គំនិតធូរស្រាល សមស្របជាមួយអ្នក ដែលមានអារម្មណ៍តានតឹង ។
ទឹកខ្ញីៈ ប្រសិនបើអ្នកមានអាការ ស្រវឹងធីងធោង ដោយសារតែការទទួលទានស្រា ទឹកខ្ញី អាចជួយបំបាត់ បញ្ហានេះបាន ។ ជាពិសេស គឺទឹកខ្ញីក្តៅៗលាយស្ករត្នោត ១ស្លាបព្រាបាយ ។ ធ្វើដូច្នេះ អាការធីងធោង នឹងបាត់ភ្លាមៗតែម្តង ។
ទឹកបន្លែៈ គ្រប់បន្លែសុទ្ធតែមាន ប្រយោជន៍ទាំងអស់ ព្រោះវាសម្បូរដោយវីតាមីន ជាច្រើនប្រភេទ ក្នុងនោះរួមមាន វីតាមីន C វីតាមីនA អាស៊ីតហ្វូលីក និងសារធាតុរ៉ែផ្សេងៗ ដូចជាសូដ្យូម ប៉ូតាស្យូម ស័ង្គសី ជាដើម ។ អ្វីដែលសំខាន់នៅក្នុងបន្លែ មានជាតិស្ករហ្រ្វុកតូស ដែលអាចកម្ចាត់បញ្ហា អស់កម្លាំង ហត់នឿយ បានយ៉ាងល្អ ។
កាហ្វេៈ ការហ្វេអាចជួយជំរុញឲ្យ ខួរក្បាលស្រស់ថ្លា បង្កើនភាពស្វាហាប់ ដល់រាងកាយ ព្រមទាំងជួយ ឲ្យរាងកាយ អាចធ្វើការធ្ងន់ បានពេញមួយថ្ងៃ ។ ក្រៅពីនេះ គ្រាប់កាហ្វេ ថែមទាំងជាថ្នាំ ដែលអាចបន្ថយ ក្រួសនៅក្នុងប្រមាត់ មហារីកពោះវៀន បន្ថយអាការរបស់ជំងឺហឺត និងជួយឲ្យអ្នកអាចហាត់ប្រាណ បានយូរជាងមុន ដោយមិនធ្វើឲ្យហត់ខ្លាំងពេកឡើយ ជាពិសេសជួយសម្រកទម្ងន់ ៕
___________________
ផ្តល់សិទ្ទិដោយ៖looking today