បើករថយន្ដ បុករបាំងដែក ចែកទ្រូងផ្លូវ បាក់អស់៨ផ្ទាំង និងជុង អ្នកបើកស្លាប់

7/29/2014 0 Comments A+ a-


ភ្នំពេញ ៖ បុរសម្នាក់ ត្រូវចំរឹងដែកនៃ របាំងដែកចែកទ្រូងផ្លូវ ជុងចំបេះដូងស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នករួមដំណើរ ម្នាក់ទៀត រងរបួសស្រាល នៅពេលដែលពួក គេកំពុងបើករថយន្ដក្នុងទិសដៅពីលិចទៅ កើត បានបុករបាំងដែកចែកទ្រូងផ្លូវ នៅមុខព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង២និង៣០នាទីទាបភ្លឺចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្ដប្រភេទតួរីស ចេញពី ខេត្ដកោះកុង ឆ្ពោះមករាជធានីភ្នំពេញ ស្រាប់តែដល់ ចំណុចកើតហេតុ ក៏រេចង្កូតបុករបាំងដែក ចែកទ្រូង ផ្លូវបណ្ដាលឱ្យស្លាប់និងរបួសតែម្ដងទៅ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅ ជួយអន្ដរាគមន៍និងទាក់ទងទៅ សាច់ញាតិជនរងគ្រោះមក ទទួលយកសពធ្វើបុណ្យតាមប្រពៃណី ។