យន្តហោះកូវ៉ែត ចុះចតបន្ទាន់ ពេលហុយផ្សែង ចេញពីកន្ទុយ
ព្រុចសែល៖ យន្តហោះដឹកអ្នកដំណើរ
មួយគ្រឿងរបស់អាកាសចរណ៍កូវ៉ែត បានធ្វើការចុះចត
ជាបន្ទាន់កាលពីយប់ ថ្ងៃចន្ទម្សិលមិញនេះ នៅអាកាសយាន្តដ្ឋាន ទីក្រុងព្រុចសែល
ប្រទេស ប៊ែលហ្ស៊ិក នេះបើតាមអ្នកនាំពាក្យ ព្រលានយន្តហោះ នាង ហ្លរ៉ែនស៍
ម៉ាលស៍ ប្រាប់ទីភ្នាក់ ងារព័ត៌មានស៊ិនហួ កាលពីព្រឹកថ្ងៃអង្គារ ទី២៩
ខែកក្កដា។
បើតាមសម្តីពីអ្នកនាង ម៉ាលស៍ យន្តហោះខាងលើនេះ
បានហុយផ្សែងចេញពីផ្នែកកន្ទុយ ដែលជា ហេតុនាំឲ្យពីឡុត
បង្ខំចិត្តចុះចតជាបន្ទាន់។ បើតាមការអះអាងពីអ្នកជំនាញវិញ ផ្សែងនោះ
ទំនងជាហុយចេញពីកន្លែង ស្តុកទំនិញរបស់យន្តហោះ ហើយពីឡុតត្រូវបង្ខំចិត្ត
ចុះចតដើម្បីសុវត្ថិភាព របស់អ្នកដំណើរទាំងអស់។
គួរបញ្ជាក់ថាយន្តហោះខាងលើនេះជាប្រភេទ Airbus 300 ដឹកអ្នកដំណើរ ២០០នាក់ពី ប្រទេសកូវ៉ែត ទៅកាន់ទីក្រុងឡុងដ៏ចក្រភពអង់គ្លេស ហើយក្រោយពីជួបហេតុការណ៍ បន្ទាន់នោះ ក៏ត្រូវបង្ខំចុះចតនៅ ព្រលានយន្តហោះ ប៊ែលហ្ស៊ិក។ ចំពោះអ្នកដំណើរទាំងអស់ បានទៅដល់ដោយ សុវត្ថិភាព។

_________________
ផ្តល់សិទ្ទិដោយ៖dap-news