ប្រជាពលរដ្ឋ ព្រូតវាយ ជនសង្ស័យម្នាក់ ក្នុងចំណោមពីរនាក់ បន្ទាប់ពីធ្វើសកម្មភាព ប្លន់ម៉ូតូនារីរងគ្រោះ

7/24/2014 0 Comments A+ a-


hit rubber
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម បក្ខពួកពីរនាក់ ត្រូវបានប្រជាពលរដ្ឋរស់ នៅ ជិតខាងកន្លែងកើតហេតុ ស្ទាក់ចាប់វាយ បន្ទាប់ពីជនសង្ស័យ ខាងលើ ធ្វើសកម្មភាព ប្លន់នារីមិនបានសម្រេច ។
ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោងជាង១០ យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ នៅក្នុងភូមិសាស្ដ្រសង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ ។
សាក្សីឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុ មានជនសង្ស័យពីរនាក់ បានជិះម៉ូតូមួយគ្រឿងតាមពីក្រោយនារីរង គ្រោះ ខណៈមក ដល់ ចំណុចកើតហេតុ ជន សង្ស័យពីរនាក់ បានជិះម៉ូតូមកកាក់ពីមុខ ម៉ូតូនារីរងគ្រោះ ហើយថែមទាំងបាញ់គំរាម  ជនរងគ្រោះចំនួន២គ្រាប់ តែមិនត្រូវជន រងគ្រោះនោះទេ ខណៈមានការប្រតាយ ប្រតប់គ្នានោះ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋជិតខាងជួយអន្ដរាគមន៍ភ្លាមៗ។ ក្រោយមានការភ្ញាក់ផ្អើល ជនសង្ស័យ ម្នាក់បានរត់គេចខ្លួន នៅតែជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់វាយសល់ដង្ហើម ចង្រិតនិងដកហូត អាវុធខ្លីផងដែរ ។
ក្រោយ កើតហេតុជនសង្ស័យដែលប្រជាពលរដ្ឋ ចាប់បានវាយឡើងទ្រមខ្លួនខាងលើ ត្រូវបាន សមត្ថកិច្ចបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ ផងដែរ ។
នារីរងគ្រោះពេលសមត្ថកិច្ចហៅមកសាកសួរ
____________________
ផ្តល់សិទ្ទិដោយៈdap-news