ប៉ះគ្នាតិចតូចអ្នកបើកបរ ប្រកែកតឹងសសៃ.ក ធ្វើឲ្យសមត្ថកិច្ចឈឺក្បាល
ភ្នំពេញ ៖ រថយន្តការីឆ្លាមមួយគ្រឿងបានបើកថយក្រោយទៅប៉ះជាមួយនិងម៉ូតូហុងដាឌ្រីមសេ១២៥មួយគ្រឿង បណ្តាលឱ្យរង
ការខូចខាតតិចតួច តែម្ចាស់រថយន្តកាមរីឆ្លាមមិនព្រមឈប់ រថយន្ត
ធ្វើការ ដោះស្រាយជាមួយម្ចាស់ម៉ូតូ
ក៏ព្យាយាមបើករថយន្តគេចបង្កឲ្យមានការភ្ងាក់ផ្អើល កាលពីវេលាម៉ោង
៧និង៣០នាទីយប់ ថ្ងៃទី ១៤ កក្កដា ២០១៤
នៅចំណុចផ្លូវកោសដូងស្តុបម៉ុងឌីយ៉ាល ស្ថិតក្នុងសង្កាត់ទឹកល្អក់៣
ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តកាមរីឆ្លាម ពណ៌ស្ករ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2M-6171 បើកតាមផ្លូវ២៣០ ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុក៏បានបើកទៅប៉ះជាមួយម៉ូតូ ហុងដាឌ្រីមសេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1TH-7495 ដែលជិះដោយបុរសពីរនាក់ បណ្តាលឱ្យរងការខូចខាតតិចតួច ទាំងសងខាង ចំណែកអ្នកបើកបរ ពុំមានរងរបួសទេ ហើយអ្វីដែលធ្វើឱ្យចាប់អារម្មណ៍នោះគឺភាគីខាងរថយន្តមិនបានឈប់ រថយន្តធ្វើការសម្រួលគ្នានោះទេ ក៏ព្យាយាមបើករថយន្តគេចខ្លួន ធ្វើឱ្យអ្នកម្ចាស់ ម៉ូតូ ដេញតាមពីក្រោយទាន់នៅចំណុច ផ្លូវ១៥៦ កែង១៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ក៏កើតជាបញ្ហាដោយម្ចាស់ម៉ូតូយកមួកសុវត្ថិភាពគប់ទៅលើកញ្ចក់រថយន្ត ផ្នែកខាងក្រោយស្តាំ បណ្តាលឲ្យបែក ទើបរថយន្តនេះឈប់ រួចម្ចាស់ រថយន្តកាមរីឆ្លាម ក៏បានចុះចេញ ពីរថយន្ត រួចស្រែក ថាមានគេចចង់ប្លន់យករថយន្តរបស់គាត់ធ្វើការមានការភ្ងាក់ផ្អើល យ៉ាងខ្លាំងដល់ប្រជាពលរដ្ធក្បែរនោះ ក៏បានរាយការណ៏ទៅសមត្ថកិច្ច ភ្លាមៗ ហើយប្រជាហែល១០នាទីសមត្ថកិច្ចក៏បានមក ដល់ កន្លែងកើតហេតុ ហើយធ្វើការសួរនាំទើបដឹងថាជាករណីគ្រោះថ្នាក់ចរាចរណ៏ មិនមែនជា ករណីឆក់ ប្លន់នោះទេ ។
ទោះជាសមត្ថកិច្ច បានមកដល់កន្លែងកើតហេតុយ៉ាងណា ក៏ភាគីទាំងពីរនៅតែធ្វើការប្រកែកគ្នាតឹងសសៃ.ក យកត្រូវរៀងៗខ្លួន ។ ឃើញដូចនេះសមត្ថកិច្ចក៏បានជួយសម្របសម្រួលជិតមួយម៉ោង ដោយចុងបញ្ចប់ភាគីទាំងពីរបានបញ្ចប់រឿង គឺព្រមទទួលយកស្មើ គ្នាដោយគ្មានអ្នកណាខុស និងគ្មានអ្នកណាត្រូវ៕