មេអង្គរក្ស គណបក្ស សង្គ្រោះជាតិ បដិសេធ ការជ្រើសរើស និងហ្វឹកហ្វាត់ កងសន្តិសុខ

7/06/2014 0 Comments A+ a-


cnrp
ភ្នំពេញ ៖ មេអង្គរក្ស និងប្រធាន សន្តិសុខ គណបក្ស សង្គ្រោះជាតិ និងជាតំណាងរាស្រ្ត មណ្ឌល បន្ទាយមានជ័យ លោក ឡុង រី បានបដិសេធ ព័ត៌មានជុំវិញ នៃការជ្រើសរើស និងធ្វើការ ហ្វឹកហ្វាត់ កងសន្តិសុខ ជាង២០នាក់ ដើម្បីត្រៀម ការពារ សន្តិសុខជូន មេដឹកនាំ គណបក្សរបស់ខ្លួន ។
លោក ឡុង រី បានថ្លែងប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅរសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៤នេះថា តាមពិតកម្លាំង ដែលត្រូវគេបង្ហោះ និងចែកតគ្នា តាមប្រព័ន្ធទំនាក់ទំនង ហ្វេសប៊ុកនោះ គឺជាកម្លាំងមួយ នៃការដើរប្រមូលព័ត៌មានសន្តិសុខ តាមមូលដ្ឋាន ប៉ុណ្ណោះ។
លោក ឡុង រី បានហៅក្រុមនេះថាជា «បណ្តាញប្រមូលព័ត៌មាន សន្តិសុខ តាមមូលដ្ឋាន»។ បើតាមប្រធាន ក្រុមសន្តិសុខរូបនេះ បានបញ្ជាក់ទៀតថា ក្រុមនេះ ត្រូវបានជ្រើសរើស ជាយូរណាស់មកហើយ ហើយរូបវីដេអូ ដែលត្រូវគេបង្ហោះ តាមប្រព័ន្ធ ហ្វេសប៊ុកនោះ គឺការជួបជុំ សម្រាក ប្រុង ធម្មតា មិនមែនជាការហ្វឹកហ្វាត់នោះឡើយ ។
ការបដិសេធខាងលើនេះ បានធ្វើឡើងក្រោយពីមានព័ត៌មានមួយថា គណបក្សសង្គ្រោះជាតិ បានជ្រើសរើស កងសន្តិសុខ ដើម្បីត្រៀមការពារសុវត្ថិភាព លោក សម រង្ស៊ី និងលោក កឹម សុខា៕
________________
ផ្តល់សិទ្ទិដោយ៖dap-news.com