កម្លាំងនគរបាល ឆ្មក់ចូលបង្ក្រាប ទីតាំងលួច ភ្នាល់បាល់ ខុសច្បាប់ នៅមុខសណ្ឋាគារ កាហ្សា

7/06/2014 0 Comments A+ a-


video
ភ្នំពេញ ៖ ទីតាំងលួចភ្នាល់បាល់ មួយកន្លែង ស្ថិតនៅមុខ សណ្ឋាគារ កាហ្សា តាមផ្លូវលេខ90 សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានកម្លាំង នគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដឹកនាំដោយ តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅវេលាម៉ោង ប្រមាណ ៤៖៣០នាទី រសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៤ នេះ ចុះទៅបង្ក្រាប និងឃាត់ខ្លួន មនុស្សជិត១០នាក់។
មន្រ្តីនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា មនុស្សប្រុសស្រី ជិត១០នាក់ ត្រូវបានចាប់ខ្លួន ខណៈកម្លាំង នគរបាល បានចុះទៅបង្ក្រាបភ្លាមៗ នៅទីតាំងលួចលាក់ភ្នាល់ បាល់ខាងលើនេះ ព្រមទាំងដក ហូតនូវវត្ថុតាំង មួយចំនួនទៀតដូចជា កុំព្យួទ័រ និងឧបករណ៍ នៃការភ្នាល់បាល់ ។
មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយពីទទួលនូវ សេចក្តីរាយការណ៍ ថាទីតាំងខាងលើ បានលួចលេងការភ្នាល់បាល់ ខុសច្បាប់នោះ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរងទទួលផែន ព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ បានបញ្ជាឲ្យ កម្លាំងនគរបាល ជំនាញ ចុះទៅកាន់ទីនោះ ដើម្បីធ្វើការបង្ក្រាប កុំឲ្យបន្តអាជីវកម្ម ខុសច្បាប់បែបនេះតទៅទៀត។
យ៉ាងណាក៏ដោយ ក្រោយការចុះទៅបង្ក្រាប មនុស្សជិត១០នាក់នោះ ត្រូវបាននាំខ្លួន ទៅកាន់ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីបន្តសាកសួរ និងមានវិធានការណ៍តាមផ្លូវច្បាប់៕
____________
ផ្តល់សិទ្ទិដោយ៖dap-news.com