ចុះទៅជីករ៉ែមាសត្រូវ ដីបាក់សង្កត់ពីលើ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់
ភ្នំពេញ៖ មនុស្សមួយក្រុមនាំគ្នា
ទៅជីករ៉ែមាសនៅចំណុច មាត់អូរព្រំដែនកម្ពុជា-ថៃ ក្នុងទឹកដីខេត្តបាត់ដំបង
បានបង្កឲ្យមានព្រឹត្តិការណ៍ភ្ញាក់មួយ ទៅដល់ប្រជាពលរដ្ឋ
ដែលមានទីលំនៅក្បែរនោះ ដោយសារតែកំពុងធ្វើ សកម្មភាព ក៏បាក់ស្រុតដីសង្កត់ពីលើ
បណ្តាលលឲ្យ មនុស្សម្នាក់ស្លាប់ភ្លាមៗ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៣០នាទីរសៀលថ្ងៃទី៥
ខែកក្កដា ឆ្នាំ២០១៤ ដោយមានកម្មករ៤នាក់ នៅភូមិចំការស្រូវ ឃុំបារាំង
ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នាំគ្នាទៅជីកយករ៉ែមាស នៅក្រោយផ្ទះឈ្មោះ ភឿក
អឿន ភេទប្រុស អាយុ៥៨ឆ្នាំ ចម្ងាយ៣០គីឡូម៉ែត្រ ពីមាត់អូរព្រំដែនកម្ពុជា-ថៃ
ត្រូវជាឪពុកក្មេក ឈ្មោះ ជា សំអឿន ក្នុងពេលកំពុងជីកនោះ ឈ្មោះ ភឿក សាម៉ន
និងឈ្មោះ ថង វិចិត្រ នៅលើមាត់ រណ្តៅចាំយោងរ៉ែពីក្នុងរណ្តៅដែលមានជម្រៅ
៣,៥០ម៉ែត្រ ចំណែកឈ្មោះ ជា សំអឿន និងឈ្មោះ គង់ សូនាង
ជាអ្នកចុះកាយរ៉ែក្នុងរណ្តៅ ហើយពេលកំពុងកាយរ៉ែ ស្រាប់តែរណ្តៅបាក់ស្រុតចុះ
ខណៈនោះ ឈ្មោះ គង់ សូនាង បានគេចផុត មកមាត់រណ្តៅវិញ ។ ចំណែក ឈ្មោះ ជា សំអឿន
ដែលកំពុងចូលកាយរ៉ែ ក៏ត្រូវបាក់ដីសង្កត់នៅក្នុងនោះ ហើយអ្នកទាំងបី
ដែលមិនមានគ្រោះ ថ្នាក់ក៏នាំគ្នាកាយដីជួយសង្រ្គោះ ប៉ុន្តែមកដល់ល្ងាចម៉ោង៦
មិនទាន់យកអ្នកស្លាប់នោះចេញមកវិញបាននៅឡើយទេ ដោយក្នុងរណ្តៅនោះមានទឹកជម្រៅ
០,៥០ម៉ែត្រ បណ្តាលឲ្យបាក់ថែមទៀត ទើបនៅម៉ោង១១និង៥៣នាទីយប់ថ្ងៃទី៥ ខែកក្កដា
នេះកាយយកសាសពចេញមកវិញបាន៕
_______________
ផ្តល់សិទ្ទិដោយ៖dap-news.com