កាត់ទោស ស្រី្តមេខ្លោង ជួញដូរនារីក្រមុំ ខែ្មរទៅរៀបការ ជាមួយបុរសចិន ពីបទ លក់-ដូរមនុស្ស ឆ្លងដែនខុសច្បាប់
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ
កាលពីថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០១៤ បានបើកសវនាការជំនុំជម្រះ និង
កាត់ទោសស្ត្រីជាប់ចោទម្នាក់ ដែលជាប់សង្ស័យ
ជាមេអណ្តើកនាំមនុស្សទៅលក់ដូរផ្លូវភេទ នៅចិនតាមរូបភាពរៀបអាពាហ៍ពិពាហ៍
នៅក្រៅប្រទេស ។
លោកកោ វណ្ឌី ប្រធានចៅក្រម
សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ត្រីជាប់ចោទរួបនេះ មានឈ្មោះ បូ
ស៊ីណា ហៅយ៉ាន ភេទស្រី អាយុ ៣៨ឆ្នំាំ ។ ជាប់ចោទ ពីបទ អំពើលក់-ដូរមនុស្ស ដោយ
មានគោលដៅ តាមច្បាប់ស្តីពីការបង្គ្រាបអំពើជួញដូរមនុស្ស
នឹងអំពើអាជីវកម្មផ្លូវភេទ។
លោកចៅក្រមបានបន្ថែមថា
ជនជាប់ចោទត្រូវបានចាប់ខ្លួន កាលពីថ្ងៃ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៣
យោងតាមពាក្យបណ្តឹងរបស់នារីខ្មែររងគ្រោះចំនួន២នាក់ ដែលត្រូវបានជួញដូរ តាមរយៈ
ជនជាប់ចោទរូបនាំខ្លួនលក់ នៅក្នុងប្រទេសចិនដីគោក កាលពីកំឡុងខែ សីហា ឆ្នាំ
២០១៣។
នៅក្នុងសំណុំរឿងនេះ ជនរងគ្រោះទាំង២នាក់
បានទាមទារ ថ្លៃ ជំងឺចិត្តម្នាក់ៗ ចំនួន ២ ម៉ឺនដុល្លារអាម៉េរិក និង
សុំឲ្យតុលាការមេត្តាផ្តន្ទាទោសជនល្មើល ឲ្យបានធ្ងន់ធ្ងរ។
តុលាការនឹងប្រកាសសាលក្រម នៃសំណុំរឿងនេះ នៅថ្ងៃ ទី៣០ ខែកក្កដា ឆ្នំា២០១៤
ខាងមុខនេះ៕