លោកស្រី មូរ សុខហួរ ដឹកនាំកម្លាំង យុវជនជាង១០០នាក់ ប៉ះទង្គិច របួសសន្តិសុខ សាលាខណ្ឌដូនពេញ

7/15/2014 0 Comments A+ a-

ភ្នំពេញ ៖ នៅវេលាម៉ោង ០៨ និង៣០នាទី អ្នកស្រី មូរ សុខហួរ បានដឹកនាំយុវជន ចំនួនជាង១០០នាក់ ទៅទីលានប្រជាធិបតេយ្យ ដោយមានគ្រវីទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ហើយនៅខណៈនោះ ក្រុមយុវជន បានប៉ះសម្តីគ្នា ជាមួយក្រុមសន្តិសុខ រហូតបង្កឲ្យមានអំពើហិង្សា ដោយអំពើហិង្សានេះ បង្កឡើងដោយ ក្រុមយុវជន នៃគណបក្សសង្គ្រោះជាតិ បានគប់ដបទឹកបរិសុទ្ធ និងដំបងដែលមាន ចងទង់ជាតិ ទៅលើក្រុមសន្តិសុខ ដែលបណ្តាលឲ្យ សន្តិសុខ ខណ្ឌដូនពេញម្នាក់ រងរបួសបែកក្បាល ។
ការដឹកនាំកម្លាំងយុវជនរបស់ខ្លួន ទៅកាន់ទីលាន ប្រជាធិបតេយ្យ ខាងលើនេះ ដោយចង់ឲ្យអាជ្ញាធរ និងសមត្ថកិច្ចបើកទីលានប្រជាធិបតេយ្យឡើងវិញ៕