ចតរថយន្តល្អៗ​ចោលពេលយប់ សូមប្រុងប្រយ័ត្ន (Video Inside)

7/14/2014 0 Comments A+ a-

ថៃ ៖ ក្រុមចោរដែលជាជនសង្គមងងឹត តែងតែមានល្បិចស្នៀត ដើររុករានលួចរបស់មានតម្លៃគ្រប់បែបយ៉ាង មិនញញើតនឹងសំណាញ់ច្បាប់ និង គ្មានចិត្តអាណិតអាសូរ ដល់មនុស្សស្មោះត្រង់នោះទេ។
ជាក់ស្តែងនៅក្នុងវីដេអូមួយ ដែលមានរយៈពេលជាង ២នាទី បានបង្ហាញពីចោរមួយក្រុម ជិះរថយន្តមកលួចកង់រថយន្តដែលចតចោល យ៉ាងក្លាហាន បើទោះបីជាផ្លូវមានអ្នកធ្វើដំណើរ ទៅវិញទៅមកក៏ដោយ ក៏ពួកគេនៅតែធ្វើសកម្មភាពលួច គ្មានការភ័យខ្លាចអ្វីទាល់តែសោះ។
តាមរយៈខ្សែវីដេអូនេះបានឲ្យដឹងថា ហេតុការណ៍ក្រុមចោរលួចកង់រថយន្តនេះ កើតឡើងនៅវេលាជិតភ្លឺ តាំងពីឆ្នាំ២០១៣មកម្ល៉េះ នៅក្នុងប្រទេសថៃ ដោយពួកគេធ្វើសកម្មភាពលួចបានដោយសុវត្ថិភាព។
ទស្សនាវីដេអូទាំងអស់គ្នា ៖