នាយប៉ុស្តិ៍ នគរបាល វរៈការពារព្រំដែន ៩០៥ ប្រចាំការច្រក របៀងក្បាល ទន្សោង យកអាវុធខ្លី មក គំរាម និងចាប់រំលោភ បានសម្រេច
ឧត្តរមានជ័យៈ នាយប៉ុស្តិ៍
នគរបាលប្រចាំការ នៅច្រករបៀង ក្បាលទន្សោង បានប្រើប្រាស់អាវុធខ្លី មក គំរាម
និងវាយធ្វើបាបមកលើរាងកាយ និងបង្ខំចាប់រំលោភសេពសន្ថវៈ
មកលើអនីតិជនអាយុ១៥ឆ្នាំ បានសម្រេច ចំនួន២លើក និងឃុំខ្លួន អស់រយៈពេល
២យប់២ថ្ងៃ ។
នាយប៉ុស្តិ៍ល្មោភតណ្ហា មានអារម្មណ៍ឡើងក
ដូចគោឈ្មោល ភ្លេចអស់ពីតួនាទី និងការអនុវត្តន៍ច្បាប់
បែរជាហ៊ានយកច្បាប់មកឈាន់ឈ្លី ត្រូវបានគេស្គាល់ ក្រយ៉ៅឈ្មោះ ឡេង សារ៉ាន់
ជាមន្ត្រីនគរបាល មានឋានន្តរៈស័ក្តិអនុសេនីត្រីយ៍
នៅក្នុងអង្គភាពវរៈការពារព្រំដែន៩០៥ ជាកូនចៅរបស់លោក ស៊ុំ សារឿន
ដែលមានអាសយដ្ឋាន ក្នុងភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង
ខេត្តឧត្តរមានជ័យ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុលោក
ឡេង សារ៉ាន់ បានបបួលនារីរង គ្រោះទៅ ជួយ ដាំដើមតាងែន នៅលើភ្នំដងរែក
ដោយកុហកថា មានគ្នាច្រើន ពេលទៅដល់កន្លែងកើតហេតុ នារី
រងគ្រោះឃើញមានតែកូនចៅរបស់លោក ឡេង សារ៉ាន់ ៤ទៅ៥នាក់ ដោយឃើញសភាព មិនស្រួល
នាងក៏សុំត្រឡប់មកផ្ទះវិញ ដោយតែជនខាងលើ មិនព្រមជូន ហើយនាងក៏ដើរខ្លួនឯង
បានចម្ងាយ ១០០ម៉ែត្រពីប៉ុស្តិ៍ ស្រាប់តែនាយនគរបាលប៉ុស្តិ៍ខាងលើ
បាននាំកូនចៅ៣ទៅ៤នាក់ ដែលជាមន្ត្រី ក្រោមឱវាទ ចាប់នាងយកមកដាក់ក្នុង
បន្ទប់របស់ខ្លួន រួចហើយយកកាំភ្លើងខ្លី មកគំរាម និងធ្វើសកម្ម
ភាពវាយលើរាងកាយនារីរងគ្រោះ កម្រើកលែងរួចហើយចាត់ការរំលោភតែម្តង ។
មិនតែប៉ុណ្ណោះបាន ឃុំខ្លួននារីរងគ្រោះ អស់រយៈពេល២យប់២ថ្ងៃ
ដោយនារីរងគ្រោះបាននិយាយថា ក្រោយពីធ្វើបាបរួច ហើយនោះ នាងក៏បានលួងលោម
ធ្វើជាលែងខឹង និងសុំធ្វើជាប្រពន្ធលួចលាក់ ទើបជនបង្កទន់ចិត្តនាំ
មកប្រគល់ឲ្យសាច់ញាតិ ។ ពេលឪពុក-ម្តាយ និងសាច់ញាតិឃើញ សកម្មភាពខុសប្លែក
ពីធម្មតាដោយ មានស្លាកស្នាម ជាប់មកជាមួយ ដូចជា ជាំលើផ្ទៃពោះ បែកមាត់
និងជាំក្រោមភ្នែកខាងឆ្វេង ក៏បានប្តឹង សមត្ថកិច្ចអធិការដ្ឋាន
នគរបាលស្រុកអន្លង់វែង ចាត់វិធានការ ទៅតាមផ្លូវច្បាប់ រហូតមកដល់ពេលនេះ
ពុំទាន់ដឹងថា មានចំណាត់ការយ៉ាងណានៅឡើយនោះទេ ៕
______________
ផ្តល់សិទ្ទិដោយ៖dap-news.com