ក្រុមហ៊ុន​​​ចិន​​​ ដក​​​ខ្លួន​​​ចេញ​​​ពី​​​គម្រោង​​​ អភិវឌ្ឍ​​​ន៍​​​​​​បឹង​​​កក់​​​របស់ ​​​ក្រុ​ម​​​ហ៊ុន​​​​​​ស៊ូកាគូ អ៊ីន

7/17/2014 0 Comments A+ a-


shukakuក្រុមហ៊ុន ​​​ចិន ​​​ដែល​​​ផ្តល់​​​ជំនួយ​​​ហិរញ្ញវត្ថុ​​​ដល់​​​គម្រោង​​​​​​​​​​ ប្រកប​​​ដោយ​​​មហិច្ឆតា​​​មួយ​​​ដើម្បី​​​អភិវឌ្ឍ​​​តំបន់​​​បឹង​​​ កក់ ក្នុង​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ ​​​បាន​​​ដក​​​ខ្លួន​​​ចេញ​​​ហើយ​​​  នេះ​​​បើ​​​យោង​​​តាម​​​ការ​​​បញ្ជាក់​​​ពី​​​ស្ថាន​​​ទូតចិន​​​ និង​​​គណៈ ​​​​​​គ្រប់គ្រង​​​​​​ក្រុម​​​ហ៊ុន ហើយ​​​ទំនង​​​ជា​​​គ្មាន​​​វិនិយោគ​​​ិន ​​​​​​ណា​​​​​​ផ្សេង​​​ទៀត​​​ចូល​​​ជំនួស​​​តំណែង​​​ទេ​​​។ ​​​
ប្រ​​​សិន​​​បើ​​​បែប​​​នេះ​​​មែន វា​​​ធ្វើ​​​ ឲ្យ​​​ក្រុម​​​ហ៊ុន​​​ Erdos HongjunInvestment Corporation ក្លាយ​​​​​​ជា​​​ក្រុម​​​ហ៊ុន​​​ចិន យ៉ាង​​​ហោច​​​ណាស់​​​ទី​​​ ២​​​ ដែល​​​បាន​​​ដក​​ខ្លួន​​​ចេញ​​​ពី​​​គម្រោង​​​ដ៏​​​ចម្រូង​​​ចម្រាស​​​  ដែល​​​បាន​​​បណ្តេញ​​​ប្រជា​​​ពល​​​រដ្ឋ​​​ប្រមាណ​​​៣.០០០គ្រួសារចេញ​​​ដោយ ​​​បង្ខិត​​​បង្ខំ​​​នេះ និងដែល​​​​​​ធ្វើ​​​ឲ្យ​​​បឹង​​​ធ្លាប់​​​តែ​​​ជា​ ​​កន្លែង​​​ដោះ​​​ទឹក​​​ដ៏សំខាន់​​​សម្រាប់​​​រាជ​​​ធានី​​​​​​មួយ​​​​​​ នេះក្លាយ​​​ជា​​​វាល​​​ខ្សាច់​​ធំល្វឹង​​​ល្វើយ។
ការ​​​ដក​​​ខ្លួន​​​ចេញ​​​នេះ​​​ក៏​​​​​​ធ្វើ​​ ​ឲ្យ​​​ក្រុមហ៊ុន​​​ស៊ូកាគូ អីុន​​​ របស់​​​លោក​​​ ឡាវ​​​ ម៉េង​​​ ឃិន សមាជិក​​​​​​ព្រឹទ្ធ​​​សភា​​​​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​ កម្ពុជា​​​ ដែល​​​ជា​​​អតីត​​​ដៃ​​​គូ​​​ភាគ​​​ហ៊ុនធំ​​​របស់​​​ខ្លួន ​​​​​ ​ស្ទើរ​​​តែ​​​គ្មាន​​​សល់​​​​ដើម​​​​ទុន​​​ដើម្បី​​​បន្ត​​​គម្រោង​​​ដើម​​ ​ក្នុង​​​ទំហំ​​​ទឹក​​​ប្រាក់​​​រាប់​​​ពាន់​​​លាន​​​ដុល្លារ​​​​​​នេះ​​​។
ក្រុមហ៊ុន​​​ Erdos និង​​​ក្រុមហ៊ុន ស៊ូកាគូ អីុន​​​ បាន​​​រួម​​​កម្លា​​​ំង​​​គ្នា​​​ កាល​​​ពី​​​ឆ្នាំ​​​២០១០​​​ ដើម្បី​​​បង្កើត​​​ក្រុម​​​ហ៊ុន​​​មួយឡើង​​​​​​ ឈ្មោះ​​​​​​ថា Shukaku Erdos Hongjun Property Developmentដោយ​​​ក្រុមហ៊ុន Erdos គ្រប់គ្រង​​​ភាគ​​​ហ៊ុន​​​៤៩​​​ ភាគ​​​រយ។ ក្នុង​​​​​​ខែ​​​មេសា​​​នៅ​​​ឆ្នាំ​​​បន្ទាប់​​​​ ក្រុម​​​ ប្រឹក្សា​​​វិនិយោគ​​​នៃ​​​ក្រុម​​​ប្រឹក្សា​​​អភិវឌ្ឍន៍​​​ កម្ពុជា (CDC) របស់​​​រដ្ឋាភិបាល​​​ បាន​​​អនុម័ត​​​គម្រោង​​​សាង​​​សង់​​​ វីឡា​​​ប្រណីត​​ ខុនដូ អគារ​​​ការិយាល័យ​​​ និ​​​ង​​​សណ្ឋាគារ​​​ផ្កាយ​​​ ប្រាំ​​​របស់​​​ក្រុមហ៊ុន​​​​​​នៅ​​លើ​​​ទីតាំង​​​​​​បឹង​​​​​​​​នេះ​​​ ។ បញ្ជី​​​គម្រោង​​​ដែល​​​ទទួល​​​បាន​​​ការ​​​អនុម័ត​​​សម្រាប់​​​ខែ​​​នោះ  ​​​បាន​​​ចុះ​​​បញ្ជី​​​ទ្រព្យសម្បត្តិ​​​ក្រុម​​​ហ៊ុន​​​នេះ​​​​​​ថា​​​មាន ​​​ចំនួន២,១៧​​​ពាន់​​​លាន​​​ដុល្លារ​​​។
ប៉ុន្តែ ដោយ​​​សារ​​​តែ​​​គេ​​​មើល​​ឃើញ​​​​​​ ថា ​​​គ្មាន​​​ការ​​​ខំប្រឹង​​​ប្រែង​​​ ដើម្បី​​​អភិវឌ្ឍតំបន់​​​នេះ​​​  ការ​​​ប៉ាន់​​​ស្មាន​​​អំពីការ​​​ដក​​​ខ្លួន​​​របស់​​​ក្រុមហ៊ុន Erdos ចេញ ​​​ពី​​​ក្រុមហ៊ុន​​​ស៊ូកាគូ អីុន​​ ​​​​បាន​​​សុស​​​សាយ​​​ចាប់​​​តាំង​​​ ពី​​​ឆ្នាំ​​​២០១២​​​មក​​​​​​​​ ​នៅ​ពេល​​​​​ក្រុមហ៊ុន​​​ចិន មួយ​​​​​​នេះ​ ​​បិទ​​​ការិយា​​​ល័យ​​​ផ្នែក​​លក់​​​​​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​រាជ​ ​​ធានី​​​ភ្នំពេញ​​​សម្រាប់​​​គម្រោង​​​នេះ​​​ និង​​​នាយក​​​គ្រប់​​​គ្រង​​ ​ជនជាតិ​​​ចិន បាន​​​ចាក​​​ចេញ​​​ពី​​​​ប្រទេស​កម្ពុជា ​​​ដោយ​​​គ្មាន​​​ដំណឹង​​​អំពី​​​គម្រោង​​​​​​វិល​​​ត្រឡប់​​​​មក​វិញ​​​ ។ ក្រុមហ៊ុន និង​​​មន្ត្រី​​​សាលា​​​រាជ​​​ធានី​​​បាន​​​បដិសេធ​​​ម្តង​​​ហើយ​​​ម្តង​​​ ទៀតមិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បញ្ហា​​​នេះទេ​​​។
ទោះ​​​ជា​​​យ៉ាង​​​ណា ​​​នៅ​​​​​​សប្តាហ៍​​​នេះ​​​ មន្ត្រី​​​ស្ថានទូត​​​ចិន​​មួយ​​​រូប​​​បាន​​​ បញ្ជាក់​​​ថា ក្រុម​ហ៊ុន​​​​ Erdos បាន​​​ដក​​​ចេញ​​​ពី​​​គម្រោង​​​ នេះហើយ ហើយ​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​ជឿ​​​ថា គ្មាន​​​ក្រុម​​​ហ៊ុន​​​ណា​​​ផ្សេង​​​ទៀត​​​មក​​​ពី​​​ប្រទេស​​​ចិន​​​ ឬ​​​ កន្លែង​​​ផ្សេង​​​ចូល​​​ជំនួស​​​ក្រុមហ៊ុន​​​នេះ​​​ឡើយ​​​។
លោកស្រី ឈឹង លឹ (ChengLe) ប្រធាន​​​ការិយាល័យ​​ ​កិច្ច​​​ការ​​​សេដ្ឋកិច្ច​​​និង​​​ពាណិជ្ជកម្ម​​​ប្រចាំ​​​នៅ​​​ស្ថាន​​​ ទូត​​​ចិន ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្រុមហ៊ុន​​​ដែល​​​​​វិនិយោគ​​​លើ​​​គម្រោង​ ​​នេះ​​​បាន​​​វិល​​​ត្រឡប់​​​ទៅ​​​ប្រទេ​​​ស​​​ចិន​​​វិញ​​​ហើយ​​​ ។ បច្ចុប្បន្ន​​​ខ្ញុំ​​​​​​គិត​​​ថា គ្មាន​​​ក្រុមហ៊ុន​​​ណា​ផ្សេង​ទៀត​​​​ វិនិយោគ​​​លើ​​​គម្រោង​​​នេះ​​​ទេ​​​”។ លោកស្រី​​​បានបន្ត​​​​ថា លោកស្រី​​​មិន​​​ដឹង​​​ពី​​​មូល​​​ហេតុ​​ ឬ​​​ពី​​ ​ពេល​​​វេលា​​​ជាក់​​​លាក់​​​នៃ​​​ការ​​​ដក​​​ខ្លួន​​​ចេញ​​​នេះ​​​ទេ។
លោកស្រី ម៉ាកហ្គី ចាង (Maggie Zhang) ជំនួយ​​​ការ​​​អ្នក​​​គ្រប់​​​គ្រង​​​នៅ​​​ក្រុម​​​ហ៊ុន​​​ CIIDG ErdosHongjun Electric Power ដែល​​​គាត់​​​​ហៅ​​​ថា “ក្រុមហ៊ុន​​​រួម​​​”  ​ជា​មួយ​ក្រុម​ហ៊ុន Erdos Hongjun Investment ក៏​​​បាន​​​អះ​​​អាង​​​ដែរ​​​ថា ក្រុមហ៊ុន​​​ចិន​​​មួយ​​​នេះ​​​ បាន​​​ដក​​​ខ្លួន​​​ចេញ​​​ពី​​​ក្រុមហ៊ុន​​​ស៊ូកាគូ អីុន ហើយ​​​។លោក​​​​ស្រី​​​បាន​​​លើក​ឡើង​​​​ថា “ត្រឹម​​​ត្រូវ​​​ហើយ​​ ប៉ុន្តែ ចំពោះ​​​ហេតុផល​​​ដែល​​​ពួក​​​គេ​​​ឈប់​​​វិនិយោគ​​​ ខ្ញុំ​​​មិន​​​ដឹង​​​ទេ​​​”។
លោក​ស្រី​​បាន​បដិសេធ​​​មិន​​​ផ្តល់​​ព័ត៌​មាន​ សម្រាប់​​​​ទំនាក់​​​ទំនង​​​ទៅ​​​ថ្នាក់​​​លើ​​​ណា​​​ម្នាក់​​​របស់​​​គាត់​ ​​ដែល​​​​អាច​មាន​​​ព័ត៌​​​មាន​​​លម្អិត​​​អំពី​​ការ​ដក​ខ្លួន​​ចេញ​នេះ​ឡើយ ​។លោក​ស្រី​​​និយាយ​​​ថា “ក្រុមហ៊ុន​​​របស់​​​ខ្ញុំ ពួក​​​គេ​​​មិន​​​ចង់​​ ​និយាយ​​​ពី​​​វា​​​ទេ។វា​​​ជា​​​ព័ត៌មាន​​​​​​សម្ងាត់​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​របស់​​​ក្រុម​​​ហ៊ុន​​​”។
លោក​​​​ស្រី​​​ក៏​​​មិន​​​ដឹង​​​ថា ​​​មាន​​​ក្រុមហ៊ុន​​​ណា​​​ផ្សេងទៀត​ចូល​ជំនួស​​​ក្រុមហ៊ុន Erdos ក្នុង​​​នាម​​​ជា​​​អ្នក​​​ផ្តល់​​​​ហិរញ្ញវត្ថុ​​​សម្រាប់​​​គម្រោង​​​បឹង​ ​​កក់​​​នេះដែរ​​​។
នៅ​​​ឯការិយាល័យ​​​នៅ​​​បឹង​​​កក់​​​របស់​​​ ក្រុមហ៊ុន​ស៊ូកាគូ អីុន​​​ កាល​​​ពីចុង​​​ខែ​មុន លោក ជែសុន ស៊ា (Jason Xie) បានប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា លោក​​​បាន​​​លា​​​ឈប់​​​ពី​​ ​មុខ​​​តំណែង​​​​​​នាយក​​​គម្រោង​​​កាល​​​ពីជាង​មួយ​​​ឆ្នាំ​​​មុន​​​ ។ ប៉ុន្តែ លោក​​​មិន​​​បាន​​​និយាយ​​​ពី​​​មូល​​​ហេតុ​​​ ឬ​​​ថា តើ​​​លោក​​ ​ត្រូវ​​​​​គេ​ចូល​ជំនួស​តំណែង​​​ ឬ​​​យ៉ាង​​​ណា​​​ទេ​​​។ ហើយ​​​លោកក៏​​​ សុំ​​​មិន​​​និយាយ​​​ពី​​​ប្រវត្តិ​​​​របស់​​​ក្រុម​​​ហ៊ុនស៊ូកាគូ អីុន ជាមួយ​​​ក្រុមហ៊ុន​​​ Erdos Hongjun Investment ដែរ​​​។ អីុម៉េល​​​ទៅកាន់​​​ក្រុមហ៊ុន​​​នេះ​​​ដើម្បី​​​សុំ​​​ការ​​​ឆ្លើយ​​​បំភ្លឺ ​​​ គ្មាន​​​អ្នក​​​ឆ្លើយ​​​តប​​​ទេ​​​។
មន្ត្រី​​​នៅ​​​ក្រុមប្រឹក្សា​​​អភិវឌ្ឍន៍​​​ កម្ពុជា ​​​ដែល​​​បាន​​​អនុម័ត​​​គម្រោង​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​២០១១​​​បាន​​​​ ​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​មិញ​​​ថា ពួក​​​គេ​​​មិន​​​ដឹង​​​អំពី​​​ការ ​​​វិវឌ្ឍ​​​របស់​​​គម្រោង​​​នេះ​​​ទេ។ នៅ ឯសាលារាជធានីភ្នំពេញ ​​​លោក ឃួង ស្រេង អភិបាល​​​រង​​​រាជ​​​ធានី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា វា ​​​មិន​​​មែន​​​ជា​​​កិច្ច​​​ការ​​របស់​​​សាលារាជធានី​​​ ដែល​​​ត្រូវ​​​ដឹង ​​​ថា ​ក្រុម​ហ៊ុន​ស៊ូកាគូ អីុន យក​​​ដី​​​នេះ​​​ធ្វើ​​​អ្វី​​​នោះ​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត ​​​ថា ” ខ្ញុំ​​​មិន​​​អាច​​​ជ្រៀត​​​ជ្រែក​​​កិច្ច​​​ការ​​​ផ្ទៃ​​​ក្នុង​​ ​របស់​​​ក្រុម​​​ហ៊ុន​​​បាន​​​ទេ​​​ ពី​​​ព្រោះ​​​អាជ្ញាធរ​​​រាជ​​​ ធានីភ្នំពេញ​​​មិន​​​មែន​​​ជា​​​ម្ចាស់​​​ក្រុមហ៊ុនទេ​​​”។
សាលា​​​រាជ​​​ធានី​​​បាន​​​ជួល​​​ទី​​​តាំង​​​ គម្រោង​​​ទំហំ​​​១៣៣ហិកតា​​​នេះទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ ស៊ូកាគូ អីុ​​​ន ​​​ កាល​​​ពី​​​ឆ្នាំ​​​២០០៧​​​សម្រាប់​​​រយៈ​​​ពេល៩៩​​​ឆ្នាំ។ ដោយមាន​​​ ជំនួយ​​​របស់​​​សាលា​​​រាជធានី ក្រុម​​​ហ៊ុន​​​របស់​​​លោក​​​ ឡាវ ម៉េង​​​ ឃិន បាន​​​បន្ត​​​បង្ខំ​​​ប្រជា​​​ជន​​​ប្រហែល​​​៣.០០០​​​គ្រួសារ​ឲ្យ​​ចេញ​ ​​ពី​​​ផ្ទះ​​​សំបែង​​​របស់​​​ពួក​​​គេ​​​ ខណៈ​​​ដែល​​​ក្រុម​​​ហ៊ុន​​​នេះ​ ​​បូម​​​ខ្សាច់​​​ចាក់​​​បំពេញ​​​បឹង ដែល​​​ជា​​​ការ​​​បណ្តេញ​​​ចេញ​​​ទាំង ​​​បង្ខំ​​​ដ៏​​​ធំ​​​បំផុត​​​នៅ​​​ប្រទេស​​​កម្ពុជា​​​ចាប់​​​តាំង​​​ពី​​​ សម័យ​​​របប​​​ខ្មែរ​​​ក្រហម​​​មក។
ការ​​​បណ្តេញ​​​ចេញ​​នេះ​បាន​​​ធ្វើ​​​ឲ្យ​​​ រដ្ឋាភិបាល​​​រង​​​ការ​​​ស្តី​​​បន្ទោស​​​ជា​​​ខ្លាំង​​​ពី​​​សំណាក់​​​ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ស្រុក​​​និង​​​អន្តរ​​​ជាតិ​​​ និង​​​ ធ្វើ​​​ឲ្យ​​​ធនាគារ​​​ពិភព​​​លោក​​​​​​ផ្អាក​​​ផ្តល់​​​កម្ចី​​​ថ្មី​​​ណា​ ​​មួយ​​​ដល់​​​ប្រទេស​​​នេះ​​​​​​កាលពី​ឆ្នាំ​​​២០១១។
ដោយ​​​មិន​​​រួញ​​​រា​​​ និង​​​ដោយ​​​មាន​​​ ប្រភព​​​ហិរញ្ញវត្ថុ​​​ដ៏​​​ច្រើន​​​របស់​​​ក្រុម​​​ហ៊ុន Erdos ក្រុមហ៊ុន​​ ​ ស៊ូកាគូ អីុន​​​ បាន​​​បើក​​​ការដ្ឋាន​​​នៅ​​​បឹង​​​កក់​​​​​​កាល​​​ពី​​​ ខែ​​​កក្កដា​​​ឆ្នាំ​​​នោះ​​​។ ប៉ុន្តែ ម៉ាស៊ីន​​​ខួង​​​ដី​​​ដែល​​​បាន​​​ នាំ​​​មក​​​ក្នុង​​​ឱកាស​​​នោះ​​​ លែង​​​ឃើ​​​ញ​​​ទៅវិញ​​​ក្នុង​​​ពេល​​​តែ ​​​ប៉ុន្មាន​​​សប្តាហ៍  ហើយ​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក ទីតាំង​​​នោះ​​​ សឹង​​​តែ​​​គ្មានគេ​​​ប៉ះពាល់​​​  ក្លាយ​​​ទៅ​​​ជា​​​វាល​​​ស្មៅ ដែល​​​តាម​ ​​ការ​​​សន្យា​​​ថា ទី​​​តាំង​​​នោះ​​​នឹង​​​ត្រូវ​​​ប្រែ​​​ក្លាយ​​​ជា​​​ កន្លែង​​​​​​ដើរ​​​កម្សាន្ត​​​ និង​​​អគារ​​​កញ្ចក់​​​ដ៏​​​ល្អ​​​ស្អាត​​​​ ​​​​​​​​​​​​​​​​​​​​​​​។
យ៉ាង​​​នេះ​​​ក្តី សញ្ញា​​​នៃ​​​ការ​​​អភិវឌ្ឍ​ ​​បាន​​​មក​​​ដល់​​​កាល​​​ពី​​​ខែ​​​មុន​​​ ពេល​​​ដែល​​​ក្រុម​​​ហ៊ុន HLH Group ​​​បាន​​​ប្រកាស​​​នៅ​​​លើ​​​ផ្សារ​​​ហ៊ុន​​​សិង្ហ​​​បុរី​​​ ថា ក្រុម​​​ហ៊ុន​​​បុត្រ​​​សម្ព័ន្ធ​​​​​​មួយ​​​ក្នុង​​​ចំណោម​​​ក្រុម​​​ ហ៊ុន​​​បុត្រ​​​សម្ព័ន្ធ​​​ថ្មី​​​ៗ​​​របស់​​​ខ្លួន​​​បាន​​​ត្រៀម​​​ទិញ​​​ ដី​​​ទំហំ​​​១,៣៥​​​ហិកតា​​​នៅ​​​បឹងកក់​​​ពី​​​ក្រុម​​​ហ៊ុន​​​  ស៊ូកាគូ អីុន ​​​​​​ក្នុង​​​តម្លៃ​​​ជិត​​​១៤,៩​​​លាន​​​ដុល្លារ​​​ដើម្បី​ ​​អភិវឌ្ឍន៍​​​ផ្ទាល់​​​​​​ខ្លួន​​​។
ទើប​​​តែ​​​ជាង​​​មួយ​​​ឆ្នាំ​​​មុន​​​  ក្រុមហ៊ុន​​​ស៊ូកាគូ អីុន ត្រូវ​​​បាន​​​គេ​​​ណែ​​​នាំ​​​ថា ខ្លួន​​​មិន​​ ​អាច​​​លក់​​​ដី នេះ​​​បាន​​​ឡើយ​​​ទោះបី​​​ក្នុង​​​ករណី​​​ណា​​​ក៏​​​ដោយ​​ ​។
កាល​​​ពីខែ​​​មីនា ឆ្នាំ​​​២០១៣​​​ ក្រុមហ៊ុន​​ ​អចលនទ្រព្យ CBRE បាន​​​វិភាគ​​​ប្លង់​​​មេពីរ​​​សម្រាប់​​​​​​ទី​​​តាំង​​​គម្រោង​​​ ស្នើ​​​ឡើង​​​ដោយ​​​ក្រុមហ៊ុន​​​រចនា​​​ប្លង់​​​អន្តរ​​​ជាតិ​​​ Logonand Ong & Ong។ ប្លង់​​​មេ​​​ទាំង​​​ពីរ​​​ស្រប​​​នឹង​​​ទស្សន​​​វិស័យ​​​របស់​​​ ក្រុមហ៊ុន​​​ ស៊ូកាគូ អីុន​​​ នៅ​​​ពេល​​​មាន​​​​​ការ​​​អភិវឌ្ឍ​​​ត​​​ំបន់ ​​​នោះ​​​យ៉ាង​​​ប្រុង​​​ប្រយ័ត្ន​​​តាម​​​ដំណាក់​​​កាល ដោយ​​​មាន​​​អគារ​​ ​លំនៅ​​​ដ្ឋាន​​​ថ្លៃ​​​ៗ​​​ ប្លុក​​​អគារ​​​ការិយាល័យ​​​ និង​​​សណ្ឋា​​​ គារ​​​ផ្កាយ​​​ប្រាំ​​​ផង។
ក្នុង​​​របាយការណ៍​​​របស់​​​ខ្លួន​​​ ដែល​​​ ស្នើ​​​ឡើង​​​ដោយ​​​ក្រុមហ៊ុន ស៊ូកាគូ អីុន​​​ ក្រុម​​​ហ៊ុន ​​​CBRE ក៏បាន​​​ផ្តល់​​​យោបល់​​​ដល់​​​ក្រុមហ៊ុន​​​របស់​​​សមាជិក​​​ ព្រឹទ្ធ​​​សភា​​​រូប​​​នេះ​​​​​​ឲ្យ​​​លក់ផ្នែក​​​ខ្លះ​​​​​​នៃ​​​ទី​​​តាំង ​​​នេះ​​​ជា​​​ជម្រើស​​​ចុង​​​ក្រោយ​​​ប៉ុណ្ណោះ​​​។
របាយការណ៍​​​នោះ​​​បាន​​​ឲ្យដឹង​​​ថា “ជាមួយ​​​ នឹង​​​កាលៈទេសៈ​​​ជំុ​​​វិញ​​​​​​​​​​​​​​​​​​ការ​​​អភិវឌ្ឍ​​​នេះ​​​ និង​​ ​ដើម្បី​​​​ប្រើ​​​ប្រាស់​​​ដី​​​នេះ​​​​​​​​​ឲ្យ​​​មាន​​​ប្រយោជន៍​​​បំផុត ​​​ ដំបូង​​​គួរ​​​តែអភិវឌ្ឍ​​​សិន​​​​​​ ហើយ​​​បន្ទាប់​​​មក​​​ បើ​​​ចាំ​​ ​បាច់​​​ លក់​​​ដី​​​នោះ​​​​​​ជា​​​ក្រោយ​​​”។
មិន​​​ថា​​​ការ​​​អភិវឌ្ឍ​​​អ្វី​​​មុន​​​នោះ​​ ​ទេ​​​ វា​​​នឹង​​​ធ្វើ​​​ឲ្យ​​​មាន​​​​​​ការ​​​ចង​​​ចាំ​​​អំពី​​​ទីតាំង​​ ​នេះ ហើយ​​​​​ការ​​​អភិវឌ្ឍ​​​បែប​​​នេះ​​​​​​ត្រូវ​​​ធ្វើ​​​​​​ឲ្យ​​​មាន​ ​​គុណ​​​ភាពខ្ពស់​​​។ យក​​​ល្អ​​​បំផុត​​​​​​ត្រូវ​​​គ្រប់​​​គ្រង​​​ការ​​​ អភិវឌ្ឍ​​​នេះ​​​ទាំង​​​មូល ហើយ​​​​​​រចនា​​​ប្លង់ និង​​​អភិវឌ្ឍ​​​ជា​​​ ផ្ទះ​​​សំបែង​​​​​​នៅ​​​នឹង​​​កន្លែង​​​ ជា​​​ជាង​​​ការ​​​លក់​​​ដី​​​ទៅ​​​ ឲ្យ​​​ក្រុមហ៊ុន​​​អភិវឌ្ឍន៍​​​លក់​​​រាយ​​​”។
លោក អីុ​​​ សារុំ​​​ នាយក​​​ប្រតិបត្តិ​​​​​​ សមាគម​​​ធាង​​​ត្នោត​​​​​​​​​​​​​​​​​​​​​​ ជា​​​អង្គការ​​​មិន​​​មែន​​​ រដ្ឋាភិបាល​​​ដែល​​​ធ្វើ​​​ការ​​​លើ​​​កិច្ច​​​ការ​​​អភិវឌ្ឍ​​​ក្រុង​​​  បាន​​​និយាយ​​​ថា ការ​​​លក់​​​ដី​​​​​​​​​នេះ​​​​​​បាន​​​ធ្វើ​​​ឲ្យ​​​ការ ​​​សង្ស័យ​​​មាន​​​យូរ​​​មក​​​ហើយ​​​រឹត​​​តែ​​​ច្បាស់​​​ថា ក្រុមហ៊ុន​​​  ស៊ូកាគូ អីុន​​​​​​ ពិត​​​​​​ជា​​​មិន​​​ចង់​​​អភិវឌ្ឍ​​​តំបន់​​​នេះ​​​ ដោយ​​​ខ្លួន​​​ឯង​​​ឡើយ​​​​​​​​​។
លោក​​​បាន​​​និយាយ​​​ថា ” ពួកគេ​​​បាន​​​បណ្តេញ ​​​ប្រជា​​​ជន​​​ និង​​​បាន​​​រំលោភ​​​យក​​​ដី​​​របស់​​​អ្នក​​​ទាំ​​​ងនោះ​ ​​។ ពួក​​​គេ​​​បាន​​​និយាយ​​ថា ទុក​​​វា​​​សម្រាប់​​​ការ​​​អភិវឌ្ឍ​​​ជា​​ ​សាធារណៈ​​​។ តាម​​​ពិត​​​វា​​គ្រាន់​​​តែ​​​ជាការ​​​រក​​​ស៊ី​​​ដី​​​ ប៉ុណ្ណោះ​​​​​​។ ច្បាស់​​​ណាស់​​​ថា វា​​​ជា​​​ការ​​​រក​​​ស៊ី​​ដី​​​​​​”។
លោក សារុំ បារម្ភ​​​ថា ការ​​​លក់​​​ដី​​​ម្តង​​ ​មួយ​​​ចំណែក​​​ៗ​​​ ដូច​​​ដែល​​​ក្រុមហ៊ុន ស៊ូកាគូ អីុន​​​​​​ កំពុង​​​ ព្យាយាម​​​ធ្វើ​​​នោះ​​​ វានឹង​​​នាំ​​​ឲ្យមាន​​​​​​ការ​​​អភិវឌ្ឍ​​​កាន់​​ ​តែ​​​មិន​​​រៀប​​​រយ​​​​​​ដូច​​​ដែល​​​រាជ​​​ធានី​​​ភ្នំពេញ​​​ជួប​​​ប្រទះ ​​​ស្រាប់​​​។ លោក​​​បាន​​​និយាយ​​​ទៀត​​​ថា “ច្បាស់​​​ណាស់​​​វា​​​មិន​​​ មែន​​​ជា​​​ការ​​​អភិវឌ្ឍ​​​ល្អ​​​ទេ​​​ ពីព្រោះ​​​នឹង​​​មាន​​​វិនិយោគិន​​ ​ជាច្រើន​​​ក្នុង​​​តំបន់​​​នោះ​​​។ ខ្ញុំ​​​មើល​​​ឃើញ​​​បញ្ហា​​​ច្រើន​​​ នៅ​​​ពេល​​​អនាគត​​​”៕
គំរោង​អភិវឌ្ឍ​តំបន់​បឹងកក់
ប្រាំពីរ​ឆ្នាំ​មកហើយ​ដែល​បឹងកក់​ត្រូវបាន​កាន់កាប់​ដោយ​លោក  ឡៅ ម៉េង​ឃិន​ ​សមា​ជិក​សភាគណ​បក្ស​ប្រជាជន​កម្ពុជា ទោះបី​បឹង​នេះ​បានលុប​បំពេញ​ក៍ដោយតែមិនទាន់​មានការ​សាង​សង់​អ្វីនៅ​ឡើយ។ល័ររិន គ្រុធឺរ/ខេបូឌា ដេលីប្រាំពីរ ​ឆ្នាំ​មកហើយ​ដែល​បឹងកក់​ត្រូវបាន​កាន់កាប់​ដោយ​លោក ឡៅ ម៉េង​ឃិន​ ​សមា​ជិក​ព្រឹទ្ធសភាគណ​បក្ស​ប្រជាជន​កម្ពុជា ទោះបី​បឹង​នេះ​បានលុប​បំពេញ​ក៍ដោយតែមិនទាន់​មានការ​សាង​សង់​អ្វីនៅ​ឡើយ។
ប្រភពពី ខេមបូឌា ដេលី