កម្មករ​រោងចក្រ​អូសេអង់ បិទផ្លូវធ្វើ​កូដកម្ម​ ទាមទារបើកប្រាក់ ១០០ភាគរយ

7/10/2014 0 Comments A+ a-


1037102រាជថានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០១៤នេះ កម្មករ​រោងចក្រ អូសេអង់ (Ocean) បាននាំគ្នា បិទផ្លូវខាង មុខរោងចក្រធ្វើ​កូដកម្ម ទាមទារឲ្យ នាយកក្រុមហ៊ុន អនុវត្តសេចក្តីបង្គាប់ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែល បង្គាប់ឲ្យ ផ្តល់ប្រាក់ឈ្នួល និង ប្រាក់ បន្ទាប់បន្សំ ១០០ភាគរយ ក្នុងកំឡុង ពេលព្យួរការងាររយៈពេល មួយខែ ដោយមិនបាន ជូនដំណឹង ទៅដល់ ក្រសួងការងារ និងបណ្តុះបណ្តាល។
រោងចក្រ​អូសេអង់ បាន​ដេរ​ខោអាវ​ម៉ាក​ល្បី​ឈ្មោះ ហ្គេប (GAP) ជា​ច្រើន​ឆ្នាំ​មក​ហើយ។ រោងចក្រ​នេះ​សម្រេច​ផ្ដល់​ប្រាក់ ១៥​ដុល្លារ សម្រាប់​កម្មករ​ម្នាក់ នៅ​ពេល​ដែល​ប្រកាស​ថា ក្រុមហ៊ុន​មិន​មាន​ការ​បញ្ជា​ទិញ។ កម្មករ​ទទូច​ឲ្យ​ស្នើ​សុំ​ឲ្យ​ភាគី​រោងចក្រ​ផ្ដល់​ប្រាក់​ប្រចាំខែ​ឲ្យ​បាន ១០០​ភាគរយ​នៃ​ប្រាក់ខែ​គោល។
​តំណាង​កម្មករ​បញ្ជាក់​ថា កម្មករ​ទាំង​អស់​នឹង​ឈរ​បាតុកម្ម​នៅ​មុខ​រោងចក្រ​បន្ត​ទៀត ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ភាគី​ក្រុមហ៊ុនអនុវត្តសេចក្តីបង្គាប់ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលបង្គាប់ឲ្យផ្តល់ ប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំ ១០០ភាគរយ ក្នុងកំឡុងពេលព្យួរការងារ​៕
កម្មករ​រោងចក្រ​អូសេអង់ (Ocean) បិទផ្លូវធ្វើ​កូដកម្ម​ក្បែរ​រោងចក្រ នៅ​ព្រឹក​ថ្ងៃ​ទី១០កក្កដា​ នា​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ។
ប្រភពពី  Free Press Magazine