ម្ដាយរវល់កាប់ដើមពោតឱ្យ គោស៊ីកូនចេញពីបន្ទប់ទឹកទាញ ខ្សែភ្លើងមានព្រីឆក់ស្លាប់
ករណីចរន្ដអគ្គិសនីខាងលើនេះបាន កើតឡើងនៅវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៤ នៅ ក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុក ស្អាង ខេត្ដកណ្ដាល ។
ម្ដាយក្មេងស្រីរងគ្រោះឈ្មោះម៉ិន សុម៉ាលី អាយុ៣១ឆ្នាំ និងឪពុកឈ្មោះ ញ៉ាម ខុម អាយុ៣៣ឆ្នាំ ជាកសិករ បាន ឱ្យដឹងថា កូនស្រីរបស់គាត់ដែលត្រូវ ចរន្ដអគ្គិសនីឆក់ស្លាប់ឈ្មោះខុម ស្រីកា អាយុ៥ឆ្នាំ រស់នៅក្នុងបន្ទុក ស្ថិតក្នុងភូមិ- ឃុំកើតហេតុខាងលើ ។
ម្ដាយក្មេងស្រីបាននិយាយថា នៅ មុនពេលកើតហេតុរូបគាត់បានទៅ កាប់ដើមពោតដើម្បីយកមកឱ្យគោស៊ី នៅក្បែរផ្ទះ ។ ចំណែកកូនស្រីរបស់គាត់ បានចូលទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹក រួចគេក៏បានចេញទៅបន្ទប់ទឹកក៏បាន តោងកាន់ខ្សែភ្លើងដែលមានព្រីបណ្ដាល ឱ្យឆក់ហើយពេលដែលរូបគាត់ត្រឡប់ មកដល់ផ្ទះឃើញកូនប្រកាច់បាត់ទៅ ហើយ ។ ភ្លាមៗនោះក៏បានស្រែកឆោ ឡោបានអ្នកជិតខាងជួយអន្ដរាគមន៍តែ ពេលដឹកបញ្ជូនមកដល់មន្ទីរពេទ្យនៅ ស្រុកស្អាងកូនស្រីក៏បានដាច់ខ្យល់ស្លាប់ តែម្ដង ។
តាមអ្នកភូមិនៅជិតផ្ទះក្មេងស្រីរង គ្រោះបាននិយាយឱ្យដឹងថា ក្មេងស្រីរង គ្រោះទំនងជាបានស្លាប់តាំងពីនៅពេល ដែលចរន្ដអគ្គិសនីឆក់មកម្ល៉េះហើយ ការដែលគេដឹកបញ្ជូនទៅសង្គ្រោះគឺ គ្រាន់តែធ្វើឱ្យអស់ចិត្ដប៉ុណ្ណោះ ។ ការ ធ្វើបែបនេះព្រោះតែឪពុកម្ដាយរបស់ នាងមិនអស់ចិត្ដនិងសោកស្ដាយចំពោះ កូនស្រីដែលពោលពេញដោយក្ដីស្រឡាញ់ ក្នុងវ័យ៥ឆ្នាំនេះ ។
សាកសពក្មេងស្រីរងគ្រោះត្រូវបាន ឪពុកម្ដាយចាត់ចែងរៀបចំពិធីបុណ្យនៅគេហដ្ឋានក្នុងសភាពសោកស្ដាយជាទីបំផុត ៕
ប្រភពពី នគរវត្ត