សម្លាប់បុរសអាមេរិកកាំង រុំនិងវាំងននយកទៅបោះចោល លើគំនសំរាមសង្ស័យជារឿង គំនុំ

7/09/2014 0 Comments A+ a-


kill in rubish
ភ្នំពេញ ៖ បុរសជនជាតិ អាមេរិកាំងម្នាក់ ត្រូវបានជនមិនស្គាល់មុខ សម្លាប់ហើយយក សពទៅរុំនិងវាំងនន ហើយយកទៅបោះចោល នៅលើគំន សំរាម ស្ថិតនៅក្បែរសាលាបឋម សិក្សាជាស៊ីមឈូកវ៉ា សង្កាត់គោក រកា ខណ្ឌ ពោធិ៍សែនជ័យ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានតាំងពី ព្រឹកព្រលឹម ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៤។
ការសម្លាប់ជនបរទេសខាងលើនេះ ត្រូវ បានសមត្ថកិច្ចសង្ស័យជារឿងឃាតកម្មផ្ដើម ចេញពីគំនុំ ប៉ុន្ដែកម្លាំង នគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរ បាលមូលដ្ឋាន របស់ខណ្ឌ ពោធិ៍សែនជ័យ បាន នឹងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្ដទុក ដាក់ ដោយមានការចូលរួមពីមន្ដ្រី ស្ថានទូត អាមេរិកនៅកម្ពុជា ដើម្បីរកឃើញឃាតក ពិតប្រាកដនៃការវាយសម្លាប់ជនរងគ្រោះ ខាងលើនេះ ។
មន្ដ្រីនគរបាលមូលដ្ឋានបាននិយាយថា នៅវេលាម៉ោង៥និង៣០នាទីព្រឹកព្រលឹមថ្ងៃ ទី៩ ខែកក្កដា ឆ្នាំ២០១៤ មានសេចក្ដីរាយ ការណ៍ថា ប្រជាពលរដ្ឋបានប្រទះឃើញមាន សាកសពម្នាក់ ត្រូវបានគេ រុំជិតដោយវាំងនន ពណ៌សផ្កា បោះចោលនៅលើគំនរសំរាមក្បែរ មាត់ប្រឡាយ ជិតរបងសាលា បឋមសិក្សា ជា ស៊ីមឈូកវ៉ា មិនពីពេលណានោះឡើយ។
មន្ដ្រីនគរបាលមូលដ្ឋានបានបន្ដថា ក្រោយ ពីទទួលបានព័ត៌មានខាងលើនេះរួចមក កម្លាំង នគរបាល ការិយាល័យកណ្ដាលយុត្ដិធម៌នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំង នគរបាលជំនាញ ព្រហ្មទណ្ឌ ដោយមានការ ចូលរួមសហការពីមន្ដ្រីស្ថានទូតអាមេរិក និងមានការឯកភាពពីតំណាង អយ្យការផង នោះ បានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការពិនិត្យទៅលើសាកសពជនរង គ្រោះ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្ដទៀតថា ក្រោយពីហែកវាំងននចេញពីសពនោះ បានបង្ហាញឱ្យ ឃើញជនរងគ្រោះជាជនជាតិ អាមេរិកាំង ហើយបើតាមការពិនិត្យលិខិត ឆ្លងដែនដែលនៅជាប់ ជនរងគ្រោះបានបង្ហាញ អត្ដសញ្ញាណឈ្មោះហ្គេន វីល្លីម ប្រាយអាន កើតនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៧០ នៅ រដ្ឋមីស៊ីស៊ីបពី សហរដ្ឋអាមេរិក ។
សមត្ថកិច្ចបានបន្ដទៀតថា ក្រោយពីធ្វើ កោសល្យវិច័យរួចមក នៅលើសពជនរង គ្រោះ មានស្នាមរបួស ត្រង់ក្បាលដែលត្រូវ ឃាតកវាយនឹងរបស់រឹង ហើយករណីឃាត កម្មនោះ ត្រូវបានសមត្ថកិច្ចសង្ស័យថា ជា រឿងគំនុំ មិនមែនជារឿងប្លន់នោះឡើយ ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌមួយរូបបាននិ យាយថា ជនរងគ្រោះគឺជាមុខសញ្ញាប្រព្រឹត្ដ បទល្មើសម្នាក់ ដែលសហរដ្ឋអាមេរិកតាម រយៈស្ថានទូតរបស់ខ្លួន សុំសហការជាមួយ សមត្ថកិច្ចកម្ពុជា ឱ្យតាមស្រាវ ជ្រាវផងដែរ។
យ៉ាងណាក៏ដោយក្រោយពិនិត្យសពជន រងគ្រោះរួច កម្លាំងនគរបាលព្រហ្មទណ្ឌនិង កម្លាំងសមត្ថកិច្ចពាក់ព័ន្ធបាននឹងកំពុងធ្វើការ ស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ ដើម្បីតាម ចាប់ជនដៃពិតប្រាកដ នៅក្នុងអំពើឃាតកម្ម នេះ។
ក្រោយការពិនិត្យនិងធ្វើកោសល្យវិច័យ រួចសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយក ទៅតម្កល់ទុកនៅវត្ដក្រាំងធ្នង់ សង្កាត់ក្រាំង ធ្នង់ ខណ្ឌពោធិ៍សែនជ័យ ដើម្បីជូនដំណឹង ទៅក្រុមគ្រួសារមកយកទៅធ្វើបុណ្យ៕
________________
ផ្តល់សិទ្ទិដោយ៖dap-news.com