Facebook ចង់ប្រាប់ដល់ បណ្តាអ្នកប្រើប្រាស់ ទាំងឡាយថា មុននឹង Share សុំមេត្តាគិតឲ្យច្បាស់សិន
សិង្ហបុរី៖ បណ្តាញទំនាក់ទំនង
សង្គម (Facebook) បានប្រាប់ដល់បណ្តា អ្នកប្រើប្រាស់ទាំងឡាយថា មុននឹង Share
អ្វីមួយសូមមេត្តាគិតគូ ឲ្យបានច្បាស់លាស់ ចៀសវាងការប៉ះពាល់ ដល់សង្គម
និងបង្កជាបញ្ហា ណាមួយ កើតឡើង ។
បណ្តាញទំនាក់ទំនងសង្គម ដ៏មានប្រជាបិ្រយភាព
នាពេលបច្ចុប្បន្ននេះ បានបញ្ជាក់ថា មុនពេល Share ត្រូវគិត យ៉ាងហោចណាស់
ឲ្យបានពីរដងសិន សុំធ្វើការ សម្រេចចិត្តជាក្រោយ ព្រោះវាជាបង្ហាញឲ្យដឹងនូវអ្វី ដែល ទាក់ទងនឹងសង្គម ។
លោកស្រី Marne Levine អនុប្រធានគ្រប់គ្រង
គោលការណ៍សាធារណៈពិភពលោក នៃបណ្តាញទំនាក់ទំនងសង្គម បានលើកឡើងថា
“មានក្រុមយុវវ័យជាច្រើន ដែលចង់បង្ហាញអំពីអ្វីដែលខ្លួនមាន និងជាលក្ខណៈឯកជន
របស់ ពួកគេ ប៉ុន្តែអ្វីដែលពួកគេចង់បង្ហាញនោះ គួរគប្បីមិនត្រូរបង្ហាញ
ឬស្តែងចេញជាសាធារណៈ ទាំងស្រុងនោះទេ ព្រោះថា ការ Share នោះវាមិនដឹងថា
តើមានការទទួលខុសត្រូវ លើករណីនេះ ។ ខ្ញុំគ្រាន់តែគិតថា ការធ្វើបែប នោះនឹង
ផ្តល់ផលមិនល្អ មកលើខ្លួនឯងផង និងសង្គមផង
ដូច្នេះត្រូវពិចារណាឡើងវិញឲ្យច្បាស់ ” ។
ការផ្តល់ជាសារយ៉ាងដូច្នេះ
គឺមានបំណងចង់ឲ្យបណ្តាអ្នកប្រើប្រាស់ បណ្តាញសង្គមមួយនេះ មានការគិតដ៏ឆ្លាសវៃ
នៅពេលដែលពួកគេ Share អ្វីមួយតាមរយៈ អ៊នឡាញ
ដូចជាការបង្ហោះព័ត៌មានផ្ទាល់ខ្លួន និងរូបភាព ក៏ដូចជាអ្វី ដែលអ្នកផ្ញើរ
ទៅកាន់អ្នកប្រើប្រាស់ដូចគ្នា ៕
_____________
ផ្តល់សិទ្ទិដោយ៖dap-news.com