ពស់ថ្លាន់ចិញ្ចឹមជាង៤ឆ្នាំខឹង ម្ចាស់បណ្ដេញចេញសុខចិត្ដ វារចេញពីផ្ទះទៅនៅផ្ទះគេ
ប្រភពព័ត៌មានពីកន្លែងកើតហេតុ
បានឱ្យដឹងថា ពស់ថ្លាន់មួយក្បាលនោះ មានប្រវែងជាង៣ម៉ែត្រ
ទម្ងន់ប្រហែល ជាង៣០គីឡូក្រាម មានទំហំប៉ុនភ្លៅ មនុស្សចាស់
និងមានម្ចាស់ឈ្មោះ វន ភេទប្រុស នៅភូមិខាងលើ ជាអ្នកថែ
រក្សានិងចិញ្ចឹមជាង៤ឆ្នាំមកហើយ ។
តាមម្ចាស់ពស់ថ្លាន់ខាងលើបាន
ប្រាប់ឱ្យដឹងថា ពស់ថ្លាន់មួយក្បាលនេះ
គាត់ចិញ្ចឹមបាន៤ឆ្នាំមកហើយៗវាចេះស្ដាប់បង្គាប់ក្រុមគ្រួសារគាត់
ណាស់ ។
មុនពេលកើតហេតុរូបគាត់មានការជួបជុំផឹកស៊ីជាមួយមិត្ដភក្ដិនិងអ្នក
ជិតខាង ហើយចៃដន្យ ពេលនោះពស់ថ្លាន់ដែល
គាត់ចិញ្ចឹមនោះបានលូនចេញពីទ្រុងមកជិតគាត់
និងដោយគាត់ស្រវឹងខ្លាំងផង នោះគាត់បានប្រាប់វាថា ឱ្យចេញទៅ
និងបានយកដៃទះក្បាលថ្នមៗផង ។ បន្ទាប់
មកដោយទំនងជាវាខឹងនឹងគាត់ដែល បណ្ដេញឱ្យចេញទើបវាលូនចេញពីផ្ទះ
ទៅនៅក្នុងផ្ទះរបស់ឈ្មោះ សឺន ហុង ភេទប្រុស អាយុ៣១ឆ្នាំ
ជាអ្នកលក់មីឆា នៅចម្ងាយពីផ្ទះរបស់គាត់ប្រមាណ១០ ម៉ែត្រប៉ុណ្ណោះ
។ទោះយ៉ាងណាបន្ទាប់ពីកើតមានរឿង
បែបនេះគាត់ក៏បានប្រគល់ពស់ថ្លាន់មួយក្បាលនេះឱ្យទៅក្រុមអភិរក្ស
សត្វព្រៃ
យកទៅថែរក្សាចុះព្រោះមិនចង់ឱ្យមានកម្មពៀរជាមួយវាតទៅទៀត ៕
ប្រភពពី នគរវត្ត