ប្រតាយប្រតប់​ជាមួយ​ប្តី​ជ្រុះ​កាបូប ប៉ូលីស​ឆែក​ឃើញ​គ្រឿងញៀន បន្ត​ចាប់បាន ៦​នាក់​ទៀត​

7/04/2014 0 Comments A+ a-


Wat-030737​ ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ពីបទ​ប្រើប្រាស់​គ្រឿងញៀន បន្ទាប់ពី​ឈ្លោះទាស់ទែង ពាក្យសំដី​ជាមួយ​ប្តី ហើយ​បាន​បែកធ្លាយ រឿង​ប្រើប្រាស់​គ្រឿ​ញៀន កាលពី​វេ​ល​ម៉ោង ៥​ល្ងាច​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៤នៅផ្ទះ​ជួល ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។    
​ស្ត្រី​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ ឃឹម ផល្លា  ហៅ​អ៊ូ​ក អាយុ ៣១​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិវឌ្ឍ​ន៌ ស្រុក​ទឹកផុស ស្នាក់នៅ​ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង  ខេត្តកំពង់ឆ្នាំង មាន​ប្តី​ឈ្មោះ ម៉ៃ ឈាន អាយុ ៣៣​ឆ្នាំ រស់នៅ​ខេត្ត​ឧ​ត្ត​មានជ័យ​។ នៅ​មុនពេល​កើតហេតុ ទាំង ២​នាក់ ប្តី​ប្រពន្ធ​នេះ បាន​ឈ្លោះប្រកែក​គ្នា ដោយ​ប្តី​បាន​ចោទប្រកាន់ថា ប្រពន្ធ​របស់ខ្លួន ឈ្មោះ ឃឹម ផល្លា មាន​ប្រុស​ថ្មី រួច​ក៏​ប្រវាយប្រតប់​គ្នា ហើយ​ស្ត្រី​ជា​ប្រពន្ធ បាន​ប្តឹង​សមត្ថកិច្ច​។
​ពេល​សមត្ថកិច្ច​មកដល់ ពីរ​នាក់​ប្តី​ប្រពន្ធ នៅតែ​ប្រតាយប្រតប់​គ្នា ហើយ​ស្ត្រី​ជា​ប្រពន្ធ បាន​ជ្រុះ​កាបូប ហើយដោយ​មានការ​សង្ស័យ សមត្ថកិច្ច​បាន​យក កាបូប​របស់​ប្រពន្ធ មក​ពិនិត្យមើល​នៅ​អធិការដ្ឋាន នគរបាល ក្រុង​កំពង់ឆ្នាំង ក៏បាន​រកឃើញ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ២​កញ្ចប់​។ ស្ត្រី​ឈ្មោះ ឃឹម ផល្លា បាន​ប្រាប់ ខ្លួន​ពិតជា​បាន​ប្រើប្រាស់ គ្រឿងញៀន​មែន គឺ​ប្រើប្រាស់​ជាង ៣​ខែ​មកហើយ ដោយ​ទិញ​ពី​មនុស្ស​ប្រុស​ម្នាក់ ។
​ផ្តើមចេញពី​ករណីនេះ សមត្ថកិច្ច​ឡោមព័ទ្ធ ចាប់បាន​ជនសង្ស័យ ប្រុស​ស្រី​ចំនួន ៦​នាក់ ជា​អ្នកជួញដូរ ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន កាលពី​វេលា​ម៉ោង ៩​និង​៣០ នាទី​យប់​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៤ នៅផ្ទះ​សំណាក់​យីហោ​សុ​ដាលីន ស្ថិតនៅ​ក្រុង​កំពង់ឆ្នាំង​។ ជនសង្ស័យ រួមមាន​ទី​១-​ឈ្មោះ មុត ចន្ថា ហៅ​គ្រើល  អាយុ ៣០​ឆ្នាំ ជា​មេ​ជួញដូរ និង​ចែកចាយ​ថ្នាំញៀន រស់នៅ​ក្នុងភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ទី​២-​ឈ្មោះ ឃឹម ផល្លា ហៅ​អ៊ូ​ក  ភេទ​ស្រី អាយុ ៣១​ឆ្នាំ ទី​៣-​ឈ្មោះ គល់ សុភា អាយុ ២៨​ឆ្នាំ ទី​៤-​ឈ្មោះ សៅ សុភា​រ៉ា អាយុ ១៧​ឆ្នាំ ទី​៥-​ឈ្មោះ ស៊ុយ ប៊ុនធឿន អាយុ ១៧​ឆ្នាំ និង​ទី​៦-​ឈ្មោះ ជឿន ស្រី​ម៉ុម ភេទ​ស្រី អាយុ ២៥​ឆ្នាំ ហើយ​អ្នក​ទាំង ៦​នាក់ រស់នៅ​ផ្ទះជួល និង​ផ្ទះ​ពួកគេ ស្ថិត​ក្នុងភូមិ​ត្រពាំង​ចឹក​សា សង្កាត់​កំពង់ឆ្នាំង​៕
Wat 030737
Wat 030736
ប្រភពពី វត្តភ្នំ