១០ យ៉ាងដែលអ្នកមិនបានដឹងពីលោក Bill Gates
តើប្រិយមិត្ត
ដឹងអ្វីខ្លះអំពីលោក Bill Gates?
តាមពិតទៅលោកអ្នកប្រហែលជាបានស្គាល់គាត់ច្បាស់ហើយ
ព្រោះគាត់គឺជាស្ថាបនិករបស់ Microsoft ជាក្រុមហ៊ុនបង្កើត
Software មួយដ៏ល្បីល្បាញមួយក្នុងលោក។ លោក Bill
Gatesគឺជាមហាសេដ្ឋីលំដាប់លេខមួយនៅលើពិភពលោក
ជាមួយនឹងទ្រព្យសម្បត្តិ ៧៩,១ ពាន់លានដុល្លារ។ ថ្ងៃនេះ Sabay
សូមលើកយកនូវរឿងពិត ១០
យ៉ាងទៀតមកលាតត្រដាងឲ្យអ្នកទាំងអស់គ្នាបានដឹងអំពីលោក Bill
Gates។
១. កាលពីលោកBill Gates កំពុងរៀននៅសាលា
គាត់បានអួតប្រាប់គ្រូថា គាត់នឹងក្លាយជាសេដ្ឋី
(ប្រាក់លានដុល្លារ) នៅអាយុ ៣០ ឆ្នាំ។
ប៉ុន្តែគាត់មិនត្រឹមតែធ្វើវាបានសម្រេចទេ
គាត់ថែមទាំងបានក្លាយជាមហាសេដ្ឋី (ប្រាក់ពាន់លានដុល្លារ) នៅអាយុ
៣១ ឆ្នាំ។
២.
Bill Gates មិនដូចជាមហាសេដ្ឋីផ្សេងទៀត
ដែលទុកកូនចោលជាមួយនឹងទ្រព្យសម្បត្តិទេ។ គាត់ជឿជាក់ថា
ការទុកកូនចោលជាមួយនឹងទ្រព្យសម្បត្តិដ៏មហាសាលនេះ
នឹងមិនធ្វើឲ្យពួកគេមានភាពកក់ក្ដៅឡើយ។ កូនទាំង ៣
នាក់របស់គាត់ទទួលបានមរតកត្រឹមតែ ១០
លានដុល្លារប៉ុណ្ណោះក្នុងម្នាក់ៗ។
៣.
កាលពីឆ្នាំ ១៩៧៥ គាត់ធ្លាប់ត្រូវបានគេចាប់ខ្លួននៅក្នុងរដ្ឋ
New Mexicoដោយសារបើកបរហួសល្បឿនកំណត់ ហើយគ្មានប័ណ្ណបើកបរ។ ២
ឆ្នាំក្រោយមក គាត់ត្រូវបានគេចាប់ខ្លួនម្ដងទៀត
ដោយសារបើកបរកាត់សញ្ញាហាមឃាត់ និងគ្មានប័ណ្ណបើកបរ។
៥.
កាលពីនៅរៀន គាត់ធ្លាប់ hack
ចូលកម្មវិធីរៀបចំកាលវិភាគសិស្សរបស់សាលា។
គាត់បានរៀបចំដាក់ឈ្មោះខ្លួនឯង
នៅក្នុងបន្ទប់ណាដែលមានស្រីស្អាតច្រើន។
៧.
បើទោះជាគាត់គឺជាមិត្តដ៏ល្អរបស់ Mark Zuckerberg
ដែលជាស្ថាបនិករបស់ Facebook ក៏ដោយ ប៉ុន្តែគាត់បែរជាចូលចិត្ត
Twitter ជាង។
៨.
នៅពេលនេះ Bill Gateមានអាយុ ៥៩ ឆ្នាំ។
ប្រសិនបើគាត់អាចរស់នៅបានដល់អាយុ ១០០ ឆ្នាំ
គាត់ត្រូវចំណាយក្នុងមួយថ្ងៃជាង ៥,២៧
លានដុល្លារដើម្បីឲ្យអស់ទ្រព្យសម្បត្តិទាំង ៧៩,១
ពាន់លានដុល្លាររបស់គាត់។
១០.
ភូមិគ្រឹះរបស់ Bill Gates
គឺជាលំនៅឋានមួយក្នុងចំណោមភូមិគ្រឹះដែលមានតម្លៃថ្លៃបំផុតនៅ
ក្នុងពិភពលោក។ វាមានតម្លៃប្រហែល ១៥០ លានដុល្លារ
និងត្រូវចំណាយជាង ១
លានដុល្លារផ្សេងទៀតសម្រាប់បង់ពន្ធជារៀងរាល់ឆ្នាំ។
ប្រែសម្រួល៖គង់ វិសាល
ប្រភព៖ uncoverdiscover
ប្រភព៖ uncoverdiscover