Apple នឹងមានបង្កើនល្បឿន បន្ទៈឈីប A8 រហូត 2.0 GHz
ប្រភព បានបន្តអោយដឹងទៀតថា បន្ទៈឈីប A8 នេះ នឹងនៅតែជា អង្គគណនា ប្រភេទ Dual Core (2 គ្រាប់) ហើយទ្រទ្រង់ ស្ថាបត្យកម្ម 64 Bit ព្រមទាំង ផលិតឡើង ដោយប្រើ បច្ចេកវិទ្យា 28 nm ដដែល។ ចំណែក អ្នកផលិតវាវិញ គឺ ក្រុមហ៊ុន TSMC និង Samsung។
បើតាម វិុបសាយ AnandTech បានអោយដឹងថា ការសំរេចចិត្ត របស់ Apple ដែលមិនលោតទៅប្រើ អង្គគណនា Quad Cores (4 គ្រាប់) ដូច គូរប្រកួតប្រជែងនោះ គឺដោយសារតែ បន្ទៈឈីបស៊េរី A នេះ គឺផលិតឡើង ដោយផ្ទាល់ដោយ Apple ហើយត្រូវបាន កែកុន អោយដើរយ៉ាងស្រួល នៅលើ ប្រព័ន្ធ iOS។ AnandTech បានបន្តថា បន្ទៈ A7 បច្ចុប្បន្ន មានល្បឿនលំដាប់ អង្គគណនាលើតុ ទៅហើយ… ហើយមិនទាន់ មាន កម្មវិធី iOS ណាមួយ បានទាញកំលាំងពេញរបស់វា មកប្រើ នៅឡើយទេ៕