រូបភាពឱបថើបគ្នា យ៉ាងត្រេកត្រអាល ធ្វើឲ្យ PeyPeyDy បញ្ចេញកំហឹងព្រមាន

6/12/2014 0 Comments A+ a-


love man
ភ្នំពេញ៖ បន្ថែមលើរឿងរ៉ាវពីខាងដើម និងជារឿងដ៏គួរឲ្យភ្ញាក់ ផ្អើលបំផុត សម្រាប់តារាហ្វេសប៊ុក ដ៏ល្បីល្បាញ ក្នុងស្រុកខ្មែរ លោក PeyPeyDy ដែលមានអ្នកគាំទ្រដល់ ទៅ ១៨ ម៉ឺននាក់ ខណៈលោកបានប្រើប្រាស់ ទំព័រហ្វេសបុកផ្ទាល់ខ្លួន វាយប្រហារមិនសំចៃដៃ ទៅលើតារាចម្រៀងស្រីម្នាក់ មិនញញើតមាត់ ធ្វើឲ្យមហាជនជាច្រើន បានទាយដឹងថា តារាចម្រៀងម្នាក់នោះ ជាអ្នកណាច្បាស់ មិនចាំបាច់ប្រើប្រាស់ ពេលវេលា ក្នុងគិតច្រើននោះទេ ។
មហាជនជាច្រើនដឹងត្រឹមថា តារាហ្វេសប៊ុក PeyPeyDy ក្ដៅក្រហាយចិត្ត ព្រោះតែរូបគេ មិនបានដឹងរឿងអ្វីទាំងអស់ បែរជាបែកធ្លាយរូបឱបថើបគ្នា យ៉ាងត្រេកត្រអាល ជាមួយបុរសសង្ហាម្នាក់ ហាក់បង្ហាញថា លោកកំពុងតែមានចំណងស្នេហ៍ភេទដូចគ្នា ខណៈរូបភាពនោះ ត្រូវបានបញ្ជូនពាសពេញហ្វេសប៊ុក កក្រើកមិនតិចទេ ជាហេតុធ្វើឲ្យ PeyPeyDy អត់ទ្រាំមិនបាន ក៏បញ្ចេញសារបំបាក់គូសត្រូវ មិនឲ្យងើបមុខរួច និងមិនអាចតតាំង ជាមួយខ្លួនបាន ព្រោះនេះជាចំណុចមួយ ដែលមហាជនទូទៅ និយាយថា កុំឈ្លោះជាមួយ PeyPeyDy ឲ្យសោះ ព្រោះឈ្លោះ មិនឈ្នះទេ ។
PeyPeyDy បានព្រមានគូសត្រូវ ថាលោកមិនខ្លាចទេ ព្រោះលោកមិនមែន ជាមនុស្សល្បី មិនសូវសំខាន់ទេ តែគូសត្រូវរបស់លោកវិញ ជាតារាចម្រៀងល្បី និងជាមនុស្សស្រីទៀត បើបែកធ្លាយរឿងអាស្រូវ ច្រើនពេក នឹងធ្លាក់កូដ ហៅមិនឮជាមិនខាន ។ PeyPeyDy ថែមទាំងបានព្រមានបន្ថែមថា កុំចង់ខ្លាំង ព្រោះធ្វើដាក់លោកដប់ លោកនឹងបន្ថែមការប្រាក់ ឲ្យទៅវិញមួយរយ ក៏ថាបាន៕
_____________
ផ្តល់សិទ្ទិដោយ៖looking today.com