ស្រ្តីវ័យចំណាស់ម្នាក់ បើករថយន្ត ឡង់រ៉ូវែ បុករបងទីបញ្ជាការដ្ឋាន អាវុធហត្ថលើផ្ទៃប្រទេស
ភ្នំពេញ ៖ ស្រ្តីវ័យ
ចំណាស់ម្នាក់ បានបើករថយន្ត ឡង់រ៉ូវែ ពណ៌ខ្មៅ មួយគ្រឿង ពាក់ ស្លាកលេខ
ភ្នំពេញ 2W-5558 បានជ្រុល ទៅបុករបង នៃទីបញ្ជាការដ្ឋាន អាវុធហត្ថលើផ្ទៃ
ប្រទេស បណ្តាលឲ្យ រងនូវការខូចខាត របង និងខូចខាត ម៉ូតូនៅខាងក្នុងផងដែរ។
ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដោយខ្លួនឯង
ខាងលើនេះ បានកើតឡើង នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ។ សេចក្តីរាយការណ៍
ពីកន្លែងកើតហេតុ បានឲ្យ ដឹងថា មុនពេលកើតហេតុ
មានស្រ្តីម្នាក់ មិនស្គាល់ អត្តសញ្ញាណ អាយុជិត៦០ឆ្នាំ បានបើក រថយន្ត
ឡង់រ៉ូវ័រ មួយគ្រឿង តាមដងផ្លូវ ស្រាប់តែដល់ របងទីបញ្ជាការដ្ឋាន អាវុធហត្ថលើ
ផ្ទៃប្រទេស មិនដឹងមកពី មូលហេតុអ្វី បានរេចង្កូត ទៅបុករបង បណ្តាលឲ្យ
រងនូវការខូចខាត និងម៉ូតូ ដែលចតនៅ ក្នុងបរិវេណ។
គេមិនដឹងថា តើស្រ្តីរូបនេះ ជាភរិយា
របស់ថ្នាក់ដឹកនាំ ណាម្នាក់នោះឡើយ ហើយក៏មិនស្គាល់ឈ្មោះផងដែរ ពីព្រោះព័ត៌មាន
ត្រូវបានលាក់ជិតឈឹង ក្រោយកើតហេតុ ៕
________________
ផ្តល់សិទ្ទិដោយ៖dap-news.com