រថយន្ដដឹកដីថយក្រោយកិនស្លាប់ម្នាក់ របួស២នាក់នៅស្រុកកៀនស្វាយ
សាកសពជនរងគ្រោះមានឈ្មោះ ញ៉ិល រី ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវរថ យន្ដកិនបែកក្បាល ។ ចំណែកជនរងគ្រោះ ២នាក់ទៀតមានឈ្មោះ វ៉េង ណារី ភេទ ប្រុស អាយុ២៤ឆ្នាំ និងឈ្មោះ ហ៊ឹន សារី ភេទប្រុស អាយុ១៥ឆ្នាំ ទាំង២នាក់រង របួសស្រាល ។ ទាំង៣នាក់ជិះម៉ូតូម៉ាក ស៊ុយស៊ីគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1G-0571 ។ ចំណែករថយន្ដដឹក ដីម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-4388 ក្រោយកើតហេតុអ្នក បើកបររត់គេចបាត់ ។
តាមប្រភពព័ត៌មាននៅកន្លែងកើត បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឌុបគ្នាក្នុងទិសដៅពីកៀនស្វាយ មកភ្នំពេញ មកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្ដដឹកដីដែលចតនៅលើ ចិញ្ចើមផ្លូវបានបើកថយក្រោយដោយ មិនមានភ្លើងសញ្ញាសំគាល់ឡើយ ហើយ ក៏ត្រូវអ្នកជិះម៉ូតូបុកចំពីក្រោយ បណ្ដាលឱ្យធ្លាក់អ្នកជិះក្រោយចូលក្រោមកង់ រថយន្ដកិនស្លាប់តែម្ដង ។ ចំណែក២នាក់ ទៀតខ្ទាតចេញផុតពីកង់រថយន្ដរងរបួស ស្រាល ។ បន្ទាប់ពីកើតហេតុ អ្នកបើកបរ រថយន្ដបានគេចខ្លួនបាត់ ហើយសាកសព ជនរងគ្រោះត្រូវក្រុមគ្រួសារយកទៅធ្វើ បុណ្យនៅស្រុកកំណើតក្នុងភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ។
លោក ព្រុំ សំណាង អធិការរងទទួល បន្ទុកសណ្ដាប់ធ្នាប់ចរាចរណ៍ស្រុកកៀន ស្វាយ បានឱ្យដឹងថា ករណីនេះគឺកើតឡើង ដោយការបើកបរមិនប្រយ័ត្នទាំងសង ខាង ទើបបង្កជាគ្រោះថ្នាក់ ហើយរថយន្ដ និងម៉ូតូត្រូវសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។
តាមការពិនិត្យ គ្រោះថ្នាក់ចរាចរណ៍ កន្លងមកនៅក្នុងភូមិសាស្ដ្រស្រុកកៀន ស្វាយ គឺកើតឡើងដោយកត្ដាមនុស្ស ច្រើនជាងកត្ដាមធ្យោបាយ ពោលគឺបើក បរមិនប្រយ័ត្នតែម្ដង ។ ដើម្បីបញ្ជៀស បានពីគ្រោះថ្នាក់ចរាចរណ៍ សូមអ្នកបញ្ជាយានជំនិះទាំងអស់មេត្ដាគោរពច្បាប់ ចរាចរណ៍ កុំសេពគ្រឿងស្រវឹងពេលបើកបរ ៕
ប្រភពពី នគរវត្ត