Luke Shaw ផ្ទេរមក Manchester United ជាផ្លូវការក្នុងតំលៃកំណត់ត្រា កីឡាករវ័យក្មេងដែលថ្លៃជាងគេ
កាលពីខែ ឩសភា កន្លងមក Luke Shaw
ត្រូវបានក្រុម Manchester United ដាក់ដេញថ្លៃកក់ ខ្សែ ការពារឆ្វេងមួយនេះ
ក្នុងតំលៃ ២៧ លានផោន ហើយនិងប្រាក់ប្រចាំ សប្តាហ៍ ១០ ម៉ឺនផោន ។

ឥលូវនេះ Luke Shaw កីឡាករអង់គ្លេសវ័យ ១៨ ឆ្នាំបានក្លាយជា កីឡាករ Manchester United ជាផ្លូវការហើយ ។ Luke Shaw ផ្ទេរចេញពីក្រុម Southampton ក្នុងតំលៃ ៣១,៥ លានផោន ដែល ធ្វើអោយខ្លួន ក្លាយជាកីឡាករវ័យក្មេង ដែលមានតំលៃថ្លៃជាងគេ ក្នុងកំណត់ត្រា Manchester United ។ Luke Shaw ជោគជ័យក្នុងការ ធ្វើតេស្ត៍សុខភាព កាលពីម្សិលមិញ ហើយត្រូវបានគេ ដឹងថានឹង ជាជំរើសទី ១ របស់លោកគ្រូ Louis Van Gaal ក្នុងមុខងារ ខ្សែបំរើខាងឆ្វេង ។

ខណៈពេលដែល Louis Van Gaal ជាប់ភារកិច្ចជាមួយក្រុម ជំរើសជាតិនោះ បានដាក់ការងារឲ្យ Ryan Giggs ដែលជាជំនួយការ ទិញដូរកីឡាករ ហើយមកទល់ពេលនេះ Luke Shaw ក្លាយជា កីឡាករទី ២ ហើយដែលចូលមកក្រុម Manchester United បន្ទាប់ពី Ander Herrera ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail