ប្រធានធំ​ផ្នែកលក់ Intel លាឈប់​ពី​តំណែង ព្រោះ​ជំងឺ

6/30/2014 0 Comments A+ a-

ក្រុមហ៊ុន Intel បាននិយាយថា លោក Thomas Kilroy ដែលជាមេធំផ្នែកលក់ និងជាបុគ្គលិកជាន់ខ្ពស់ ជាច្រើនឆ្នាំមកហើយនោះ បានសម្រេចចិត្ត លាឈប់ពីមុខតំណែង បន្ទាប់ពីវិលត្រឡប់ពី សម្រាកព្យាបាលនៅមន្ទីរពេទ្យ។
លោក Kilroy វ័យ ៥៧ឆ្នាំ បម្រើការងារជា អនុប្រធានប្រតិបត្តិជាន់ខ្ពស់ និងជាប្រធានគ្រប់គ្រងទូទៅផ្នែកលក់ និងទីផ្សាររបស់ Intel បានប្រាប់ក្រុមហ៊ុនឲ្យដឹងថា លោកនឹងលាឈប់ពី មុខតំណែងនៅថ្ងៃទី១៧ ខែកក្កដា ខាងមុន ហើយមុខតំណែងនេះ ក្រុមហ៊ុន Intel ជាអ្នកជ្រើសតាំង។
អ្នកនាំពាក្យរបស់ Intel បានថ្លែងឲ្យដឹងថា ខណៈពេលដែលបញ្ហា សុខភាពរបស់លោករើឡើងវិញនោះ លោក Kilroy មិនជឿជាក់ថា លោកអាចបន្តធ្វើការងារនោះទេ ព្រោះថាវាអាចជួបបញ្ហាធ្ងន់ធ្ងរ ដូច្នេះតួនាទីជាប្រធានផ្នែកលក់ គួរតែទុកឲ្យអ្នកផ្សេង។
គួរបញ្ជាក់ផងដែរថា លោក Kilroy បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Intel ចាប់តាំងពីឆ្នាំ ១៩៩០ ហើយការងាររបស់លោកល្អ ទើបក្រុមហ៊ុនដំឡើងតំណែង ឲ្យរហូតដល់សព្វថ្ងៃ៕