រថយន្តតាកូម៉ាបើកបុកម៉ូតូ C 125 បណ្តាយឲ្យស្ត្រីម្នាក់ ដាច់ជើងឆ្វេងម្ខាង នៅក្រុងបានលុង
ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោង ១និង៣០នាទីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចផ្លូវបែកជា៤ កែង មន្ទីរបរិស្ថានខេត្ត
ស្ថិតក្នុងភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
មន្ត្រីនគរបាលចរាចរណ៏ ក្រុងបានលុង
បាននិយាយថា មុនពេលកើតហេតុ គេឃើញស្រ្តីរងគ្រោះជិះម៉ូតូ C125 ព៌ណខ្មៅ
ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចគ្រោះថ្នាក់
ក៏ស្រាប់តែរថយន្តតាកូម៉ាដែលគេឃើញមានលេខភ្នំពេញ ១៧៣២
បើកក្នុងទិសដៅពីត្បូងទៅជើងបុកពេញទំហឹងតែម្តង។
ក្រោយកើតហេតុ រថយន្តបង្កបានបើករត់បាត់ស្រមោល រីឯស្រ្តីរងគ្រោះត្រូវគេបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ បង្អែកខេត្តរតនគិរី។
ប្រភពពី Free Press Magazine