រដ្ឋាភិបាល​កម្ពុជា ទាមទារ​ឲ្យ​ក្រុមហ៊ុន​ធានារ៉ាប់រង​ថៃ ផ្តល់​សំណង​សមរម្យ​ដល់​ គ្រួសារ​សព​ពលករខ្មែរ ដែលស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍

6/28/2014 0 Comments A+ a-


10325591_21រាជធានីភ្នំពេញ៖  ​លោក កុយ គួ​ង អ្នកនាំ ពាក្យ​ក្រសួង​ការបទេស នៅ​ថ្ងៃទី​២៧​មិថុនា​នេះ មានប្រសាសន៍ថា ការស្លាប់​ពលករ​កម្ពុ​ជា នៅពេលដែល​រដ្ឋាភិបាល​យោធា​ថៃ ចាប់បង្ខំហើយ​បញ្ជូនមក​ប្រទេស​កម្ពុជា​វិញ បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ស្លាប់ ដោយ​ក្រឡាប់​រថយន្ត​នោះ គឺ​រាជរដ្ឋាភិបាល​កម្ពុជា បាន និង​កំពុងធ្វើការ​តវ៉ា​
តាមរយៈ​ក្រសួងការបរទេស​ទាម​ទារ​ឲ្យ ក្រុមហ៊ុនធានារ៉ាប់រងរបស់ប្រទេសថៃ ផ្តល់​សំណង​សមរម្យ​ដល់​ក្រុមគ្រួសារ​ពលករ ​កម្ពុជា​ទាំង អស់ ដែល​បាន​ស្លាប់​នៅក្នុងឧបទ្ទវហេតុ​ គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ប្រទេស​ថៃ ពេល​វិលត្រឡប់​វិញ។
​លោក កុយ គួ​ង បន្តថា បើពលករខ្មែរទៅ ធ្វើការនៅប្រទេសថៃស្របច្បាប់ គេមានអត្តធានារ៉ាប់រងសង្គមសម្រាប់ពលករ ចំពោះពលករខុសច្បាប់ អត់មាន ប្រាក់ធានាទេ ក៏ប៉ុន្តែនៅពេលមាន បញ្ហា នៅតាមរថយន្តណា ក្រុមហ៊ុនធានារ៉ាប់រង រថយន្តនោះ គេនឹងចេញថ្លៃ សងដល់អាយុជីវិតមនុស្ស ដែលស្លាប់នៅក្នុងរថយន្តនោះ។
អ្នកនាំពាក្យរូបនេះ បានបព្ជាក់ថា “គេរកឃើញអត្តសញ្ញាណឡានហ្នឹងច្បាស់លាស់ ថាពិតជាឡានហ្នឹងច្បាស់លាស់ គេនឹង ឲ្យក្រុមហ៊ុនធានារ៉ាប់រងឡានហ្នឹង សងមកដល់ពលកររបស់យើង ដែលគ្រោះថ្នាក់ បាត់បង់ជីវិត ហើយនឹងរបួស អីចឹង ទៅ”។
ដោយឡែក​ចំពោះ​ពលករ​កម្ពុជា​ចំនួន ១៣ នាក់ ដែល​អាជ្ញាធរ​ថៃ ចាប់ខ្លួន​នា​ពល​ថ្មីៗ​នេះ ស្ថាន​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ខេត្ត​ស្រះកែវ និង​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ បាន​ពឹង​មេធាវី​ការពារ​ក្តី​ស្របច្បាប់​ជូន​ដល់​ពលករ​កម្ពុជា​ទាំងនោះ​ ហើយ​។ ពលករ​កម្ពុជា​ទាំង ១៣​នាក់ ដែល​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​នោះ ត្រូវបាន​អាជ្ញាធរ​ថៃ​ចោទប្រកាន់​ពីបទ​ប្រ​ប្រើប្រាស់ CI និង​ប័ណ្ណ​អនុញ្ញាត​ឲ្យ​ធ្វើការ​ងារ​នោះ មានការ​ប្រើប្រាស់​ត្រា​ក្លែងក្លាយ ដែល​មេខ្យល់ ជា​អ្នកធ្វើ​ឲ្យ​ហើយ​ពលករ​កម្ពុជា​ទាំង ១៣ នាក់​នោះ បាន​ក្លាយជា​ជនរងគ្រោះ​ដូច្នេះ សុំ​ឲ្យ​អាជ្ញាធរ​ថៃ​ស៊ើបអង្កេត ចាប់​មេខ្យល់​ដែល​ចេញ CI និង​ប័ណ្ណ​អនុញ្ញាត​ឲ្យ​ធ្វើការ​ងារ​នៅ​ថៃ ដែល​ប្រើ​ត្រា​ក្លែងក្លាយ​យកមក​ឲ្យ​ពលករ​កម្ពុជា​ប្រើប្រាស់​។ CI ប្រើ​ជំនួស​លិខិតឆ្លងដែន ដែល​ចេញ​ដោយ​រដ្ឋាភិបាល​ថៃ ដល់​ពលករ ដែល​ទទួលបាន ​ភាពស្រប​ច្បាប់​៕​
10325591_26-15-2014-4-10-02-PM-wpcf_728x413
ប្រភពពី Free Press Magazine