លោក តូច សាវឿន ជាអ្នកក្រីក្រ រស់នៅក្នុង ខេត្តស្វាយរៀង មានសំណាង ឈ្នះទឹកប្រាក់ ៥ម៉ឺនដុល្លារពី សែលកាត
ភ្នំពេញ៖ អតិថិជន
សែលកាត ម្នាក់មានសំណាងដ៏ធំជាងគេ បានឈ្នះនូវទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារ
កាលពី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ ត្រូវបានក្រុមការងារ សែលកាត
និងអ្នកសារព័ត៌មានជាច្រើននាក់ នំាគ្នាចុះទៅដល់គេហដ្ឋាន
និងប្រគល់រង្វាន់ដល់គាត់ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤នេះ។
លោក តូច សាវឿន បានមានឲ្យដឹងថា
រង្វាន់ដ៏ច្រើននេះពិត ជាសំណាង ដែលមិនគួរឲ្យជឿសម្រាប់រូបលោក ហើយសំណាង មួយនេះ
អាចផ្លាស់ប្តូរ ជីវិតរស់នៅរបស់ក្រុមគ្រួសារ
ដែលរូបលោកត្រូវចិញ្ចឹមកូនជាច្រើននាក់ក្នុងបន្ទុកគ្រួសារ។ ជាក់ស្ដែង
សព្វថ្ងៃរូបលោក មានជីវភាពខ្វះខាតមែនទែន បានខិតខំប្រឹងប្រែងរកប្រាក់
ដើម្បីជីវភាព ។សព្វថ្ងៃនេះរូបលោក ស្នាក់អាស្រ័យ នៅទីក្រុងភ្នំពេញ
មានមុខរបរជាអ្នករត់ម៉ូតូឌុប និងជាកម្មករ លីអង្ករផងនោះ
ដើម្បីរកប្រាក់ចិញ្ចឹម ក្រុមគ្រួសារ កំពុងជួបនូវផលពិបាក។
លោក បានបន្តទៀតថា
សព្វថ្ងៃលោកមានទីលំនៅអចិន្រៃ្តយ៍ ភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល ខេត្ត
ស្វាយរៀង លោកបានចូលរួមផ្សងសំណាង ជាមួយនិងក្រុមហ៊ុនសែលកាត
មិនដឹងមានគុណបុណ្យអ្វី ជួយឲ្យជីវិតដ៏លំបាក់ របស់លោក
ឲ្យរួចផុតពីទុកលំបាកដូចសព្វថ្ងៃនេះ ។ លោកបានផ្ញើសារចូលក្នុងកម្មវិធី
“ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ” និងទទួលបាន លេខសំណាង ស្រាប់តែក្រុមហ៊ុនបាន
Call ប្រាប់ថា លោកបានឈ្នះរង្វាន់ ៥ម៉ឺនដុល្លារ ពីក្រុមហ៊ុន សែលកាត
ពិតជាធ្វើឲ្យរន្ធត់ចិត្តរកធ្វើអ្វីមិនកើត និងមិនគួរឲ្យជឿនោះទេ។
សូមបញ្ជាក់ថា ដើម្បីទទួលបានឱកាស ឈ្នះរង្វាន់ពី
កម្មវិធី “ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ” ដូច លោក តូច សាវឿន ខាងលើនេះ
លោកអ្នកគ្រាន់តែហៅទូរស័ព្ទ ទៅកាន់លេខ ៨៨៨៨ ឬផ្ញើសារ ដោយសរសេរអក្សរ 10k
ទៅកាន់លេខ 8888 ឱ្យបានមុនម៉ោង ៤ល្ងាចប៉ុណ្ណោះ នឹងទទួលបាន លេខកូដ៧ខ្ទង់
ដើម្បីចាប់រង្វាន់៕
_______________
ផ្តល់សិទ្ទិដោយ៖dap-news.com