ស្រវឹងស្រា យកកន្ថោ វាយក្បាលម្តាយ ត្រូវនគរបាល ឃាត់ខ្លួន

6/10/2014 0 Comments A+ a-


hit mother
ភ្នំពេញៈ លោកយាយ ដែលមានវ័យ៨៧ឆ្នាំ ត្រូវបានកូនប្រុស តិរិច្ឆាន របស់ខ្លួន យកកន្ថោ ទៅវាយក្បាល បណ្តាលឲ្យបែកហូរ ឈាមរ ហើយនេះមិនមែន ជាលើកទី១នោះទេ គឺបុរស រូបនេះ តែងតែប្រព្រឹត្តបែបនេះ ជាប្រចាំនៅពេល ដែលគេស្រវឹងស្រាម្តងៗ ហើយ នគរបាល បានចុះទៅឃាត់ខ្លួន តាមពាក្យរបស់លោកយាយ ជាម្តាយ ដើម្បីចាត់ការ តាមផ្លូវច្បាប់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទី ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៤នៅចំណុចភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលបានឲ្យដឹងថា ជនដៃដល់ឈ្មោះ អ៊ុក ស្រី ភេទ ប្រុស អាយុ៤៤ឆ្នាំ រស់នៅក្នុង ភូមិកើតហេតុ និងលោកយាយាជាម្តាយឈ្មោះ អ៊ុក គឺមជី អាយុ៨៧ឆ្នាំ រស់ នៅជាមួយគ្នា ក្នុងភូមិកើតហេតុខាងលើ ។
នគរបាលបានបន្តថា  ករណីកូនវាយម្តាយនេះ មិនមែនទើបតែកើកឡើងលើកទី១នោះទេ គឺនគរបាល ធ្លាប់ចុះទៅអប់រំណែនាំ ដល់កូនអកត្តញូនោះ ចំនួន៤លើកមកហើយ នៅតែមិន ព្រមកែខ្លួនទៀត ។ មុន ពេលកើតហេតុជន ដៃដល់បានផឹកស្រា ជាមួយមិត្តភក្តិស្រវឹងជោគ ជាំហើយបញ្ចេញ ចរិកកោងកាចមក ដល់ផ្ទះវិញបាននិយាយរករឿងម្តាយ ហើយបានឈ្លោះ ទាស់ទែងជាមួយម្តាយ ក៏បានយកកន្ថោ ទៅវាយក្បាលម្តាយ បណ្តាល ឲ្យរបួស ហើយលោក យាយដោយសារទ្រាំ នឹងការឈឺ ចាប់មិនបានបានមកដាក់ពាក្យបណ្តឹង សុំការអន្តរាគមន៍ ពីនគរបាលប៉ុស្តិ៍ចោមចៅ ។ នគរបាលប៉ុស្តិ៍ បានចុះទៅឃាត់ខ្លួន កសាងឯកសារចាត់ ការទៅតាមផ្លូវច្បាប់។
នគរបាលបន្តថា កន្លងមកជនដៃដល់រូបនេះ ធ្លាប់វាយធ្វើបាបម្តាយ ញឹកញាប់ណាស់ នៅ ពេលដែលគេ ស្រវឹងស្រាម្តងៗ លោកយាយជាម្តាយ តែងតែហៅរកនគរបាល ឲ្យជួយ អន្តរាគមន៍ តែនៅពេលនគរបាល ទៅដល់លោកយាយ តែងតែប្រែចិត្តអាណិតដល់កូនវិញ គឺបានត្រឹមតែ ឲ្យនគរបាលអប់រំណែនាំតែប៉ុណ្ណោះ តែការអប់រំនេះមិនដែលធ្វើឲ្យ បុរសរូបនេះប្រែក្លាយខ្លួនមក ជាមនុស្សល្អវិញនោះទេ ពោលគឺ គេតែងតែវាយធ្វើបាបលោក យាយជាម្តាយជាញឹកញាប់៕
__________
ផ្តល់សិទ្ទិដោយ៖dap-news.com