Apple នឹងបង្ហាញ iPhone 6 និង iWatch រួមគ្នាក្នុងខែតុលា
សេចក្ដីរាយការណ៍ពីជប៉ុន បានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone 6
និង iWatch នៅក្នុងខែតុលាឆ្នាំ ២០១៤ ខាងមុខនេះ រួមជាមួយនឹងមុខងារ
HealthKit ដែលបានបង្ហាញ កាលពីព្រឹត្តិការណ៍ WWDC។
ប្រភពដដែលបានបន្តទៀតថា ក្រុមហ៊ុន Apple បានបង្គាប់ទៅកាន់ ក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួន ឲ្យផលិត iPhone 6 ឲ្យបានមុនកាលកំណត់ ហើយចំណែក iWatch វិញត្រូវផលិតឲ្យបាន ៣ ឬ៥លានគ្រឿងក្នុងរយៈពេល ១ខែ ដោយនឹងចេញលក់ក្នុងតម្លៃ ២០០ទៅ៣០០ដុល្លារអាមេរិក ក្នុងមួយគ្រឿង។
ហេតុផលតែមួយគត់ ដែលគ្រប់គ្នាជឿថា Apple នឹងបង្ហាញ iWatch នោះគឺដោយសារតែលោក Tim Cook នាយកប្រតិបត្តិ Apple ធ្លាប់បាននិយាយថា ក្រុមហ៊ុននឹងបង្ហាញ ផលិតផលថ្មីដែល មិនធ្លាប់មានពីមុនមក៕