បើក​ជែង​មិន​ផុត​ចាប់​ហ្វ្រាំង​ដួល ត្រូវ​ឡាន​ដឹក​ដី​កិន​បែកក្បាល​ស្លាប់​ភ្លាមៗ នៅក្នុង​ថ្លុកឈាម​

6/10/2014 0 Comments A+ a-


Wat-090623​ ខេត្តកណ្តាល ៖ បុរស​​ម្នាក់​​ត្រូវ​​រថ​យន្ត​​កិន​​បែក​ក្បាល ស្លាប់​​ភ្លាម​ៗ​​នៅ​នឹង​ក​ន្លែង ខ​ណៈ​​ជិះ​​ម៉ូតូ ប្រ​ជែង​​រថ​យន្ត​​មិន​​ផុត ក៏​​ដួល​​នៅ​លើ​​ទ្រូង​ផ្លូវ ហើយ​​ឡាន​​មក​ពី​​ក្រោយ យក​​ហ្វ្រាំង​​មិន​ទាន់ ក៏​​បុក​​និង​​កិន​​ជនរ​ង​គ្រោះ កាល​ពី​​វេ​លា​​ម៉ោង​​ជិត ៤​​ល្ងាចថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៤ ស្ថិត​តាម​បណ្តោយ ផ្លូវជាតិ​លេខ​៣ ភូមិ​ដើម​ទ្រាំង ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។
​ជនរងគ្រោះ ពុំ​ត្រូវបាន​គេ​ស្គាល់ អត្តសញ្ញាណ​នោះទេ មាន​អាយុ ប្រហែល ២៤​ឆ្នាំ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្មាស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AV-6250 ចំណែកឯ​រថយន្ត ដែល​ជ្រុល កិន​ជនរងគ្រោះ​នោះ ម៉ាក​ហ៊ី​ណូ ដឹក​ដី​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-0595 អ្នកបើកបរ​ពុំ​ត្រូវបាន​គេ​ស្គាល់ អត្តសញ្ញាណ​នោះទេ ព្រោះ​ក្រោយពេល​កើតហេតុ បានដាក់​មេ​ប្រូច​បាត់ស្រមោល​ភ្លាមៗ​។​
​មុនពេល​កើតហេតុ​រថយន្ត និង​ម៉ូតូ​ជនរងគ្រោះ បើកបរ​ស្រប​ទិស​គ្នា លុះដល់​ចំណុចកើតហេតុ  រថយន្ត​បាន​បត់​ចូល​ផ្លូវ​តូច ចំណែក​មូ​តូ​បត់​ប្រជែង ជាមួយ​រថយន្ត តែ​ជែង​មិន​ផុត ក៏​ដួល​ចូល​ក្រោម​រថយន្ត កិន​បែកក្បាល​ស្លាប់​តែម្តង​។ សមត្ថកិច្ច​បានប្រគល់ សាកសព​ទៅ​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ រីឯ​វត្ថុតាង​ត្រូវ​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល​ស្រុក​កណ្តាលស្ទឹង ដើម្បី​កសាង​សំណុំរឿង​៕
Wat 090623Wat 090624
ប្រភពពី វត្តភ្នំ