យោ​ធា​ម្នាក់ បើក​រថយន្ត​​បុក​រនាំង​ដែក លើស្ពានអាកាស ៧មករា បាក់អស់១៥ផ្ទាំង ( មានវីដេអូ )

6/03/2014 0 Comments A+ a-


Military-_CEN_3_6_14-(2)ភ្នំពេញ: បុរស ​ម្នាក់​ជា​យោធា​ បើករថយន្ត​ក្នុង​ល្បឿន​លឿន​ឡើង​ស្ពាន​អាកាស ​៧​មករា ​រួច​ក៏​ជ្រុល​ចង្កូត ​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់ ១៥​ផ្ទាំង រួច​ហួស​ទៅបុក​បង្កាន់ដៃស្ពាន​កៀប​ជាប់​រថយន្ត​ទៅមុខ​លែងរួច​។​សំណាងល្អ​ អ្នកបើកបរ​មិនមាន​រងរបួស ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​ជិត​១២​យប់​ថ្ងៃទី​២ ខែមិថុនា  នៅលើ​ស្ពាន​អាកាស​៧​មករា ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។​
​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​ បានឱ្យដឹងថា​ នៅមុន​ពេល​កើតហេតុ​ គេ​បាន ឃើញ​រថយន្ត​តូ​យូ​តា​ កាមរី​ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-8815 បើកបរ​ដោយ​បុរស​ម្នាក់​ជា​យោធា​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ លុះ​មកដល់​គល់ស្ពាន​អាកាស​៧​មករា រថយន្ត​បាន​បន្ថែម​ល្បឿន​ឡើងទៅ​លើ​ស្ពាន​អាកាស​៧​មករា មកដល់​លើ​ស្ពាន ​រថយន្ត​បាន​ជ្រុល​ចង្កូត​ទៅបុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ ១៥​ផ្ទាំង​។​រថយន្ត​នៅ​មិនទាន់​អស់​ល្បឿន​ បាន​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន​កៀប​ជាប់​រថយន្ត​ទៅមុខ​លែងរួច​។​
​ក្រោយពេល​កើតហេតុ ​អ្នកបើករថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​ទៅកាន់​ការិយាល័យ​ ចរាចរណ៍​ផ្លូវគោក ​រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​។​ ពុំមាន​ការផ្តល់​អត្តសញ្ញាណ​យោធា​ជា​អ្នកបង្ក​នោះទេ​៕M​/s
ទិដ្ឋភាព នៅកន្លែងកើតហេតុ ដោយសារបុរស​ម្នាក់​ជា​យោធា​ បើករថយន្ត​ក្នុង​ល្បឿន​លឿន​ឡើង​ស្ពាន​អាកាស ​៧​មករា ​ជ្រុល​ចង្កូត ​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់ ១៥​ផ្ទាំង
ប្រភពពី CEN