បុរសម្នាក់កើតជំងឺផ្លូវចិត្ដ ជិះម៉ូតូមកលោតទឹកលើស្ពាន គីហ្ស៊ូណារកមិនទាន់ឃើញ
បើតាមប្រភពព័ត៌មានពីសាច់ញាតិ
ជនរងគ្រោះបានអះអាងឱ្យដឹងក្រោយពី
ជនរងគ្រោះលោតចុះពីលើស្ពានថា ជន
រងគ្រោះដែលបាត់ខ្លួននៅក្នុងទឹកទន្លេ ឈ្មោះ ហាក់ វណ្ណៈ
ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិទី៦ ឃុំគងជ័យ ស្រុកអូររាំងឪ
ខេត្ដត្បូងឃ្មុំ ។
សាច់ញាតិជនរងគ្រោះពុំបានបញ្ជាក់
ឱ្យដឹងពីមូលហេតុនិងដំណើររឿងវែង
ឆ្ងាយដែលនាំឱ្យជនរងគ្រោះសម្រេច
ចិត្ដលោតពីលើស្ពានគីហ្សូណាដើម្បី បញ្ចប់ជីវិត
តែគ្រាន់បញ្ជាក់ឱ្យដឹងយ៉ាងខ្លីថា ជនរងគ្រោះមានជំងឺផ្លូវចិត្ដ
។
បើតាមសាក្សីនិយាយឱ្យដឹងថា នៅ
វេលាម៉ោងកើតហេតុខាងលើគេបាន ឃើញជនរងគ្រោះជិះម៉ូតូឡើងស្ពានគី
ហ្សូណា លុះពេលមកដល់ចំណុចសសរ P-10-11
ជនរងគ្រោះក៏បានឈប់ម៉ូតូ រួចដោះស្បែកជើងនិងដោះមួកចេញពី
ក្បាលហើយក៏ឡើងជាន់បង្កាន់ដៃស្ពាន
លោតសំកាំងខ្លួនទៅក្នុងទន្លេតែម្ដង ។
នៅពេលលោតចុះទៅដល់ក្នុងទឹកជន រងគ្រោះបានហែលចម្ងាយ៥-៦ម៉ែត្រ
ពីចំណុចដែលលោតចុះទើបលេចទៅ ក្នុងទឹកសន្សឹមៗបាត់ទៅ ។
នគរបាលការពារស្ពានបាននិយាយថា
ជនរងគ្រោះដែលលោតចុះពីលើ ស្ពាននៅពុំទាន់រកឃើញនៅឡើយទេ
ហើយសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន
នាំទាំងសាច់ញាតិកំពុងតែជួលទូកនេសាទ ដើម្បីស្វែងរកជនរងគ្រោះ ។
ទោះយ៉ាង ណាគេបានសន្និដ្ឋានថា ជនរងគ្រោះអាច
នឹងត្រូវបាត់បង់ជីវិតព្រោះរយៈនៃការ
បាត់ខ្លួនយូរនិងនៅចំណុចកើតហេតុមានទឹកហូរកួចដែលនោះ ៕
ប្រភពពី នគរវត្ត