ស៊ឹម សូលីកា មិនចង់រស់មានឈ្មោះ ជាស្រីកំណាន់លួចលាក់
ភ្នំពេញៈ មជ្ឈដ្ឋានអ្នករស់នៅ ក្នុងចង្កោមសិល្បៈ
និងក្រៅរង្វង់សិល្បៈ ពិតជាបានដឹងជាទូទៅហើយថា ចំណងស្នេហ៍ជាង៤ឆ្នាំ
របស់ពិធីការិនីមានឥទ្ធិពល ប្រចាំស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង ស៊ឹម សូលីកា
និងអគ្គនាយករង លោក ទិត ថាវរិទ្ធ បានលួចលាក់ទំនាក់ទំនងស្នេហ៍ ជាមួយគ្នា
ក្រោមទ្រនំការងារតែមួយ ធ្វើឲ្យមហាជនចង់ដឹងថា ថ្ងៃណា
ទើបអ្នកទាំងពីរព្រមព្រៀង ដឹកដៃគ្នា ចូលរោងការក្រាបផ្ទឹមសំពះ
បន្លឺសំលេងឃ្មោះការជាផ្លូវការ ។
ចំណងស្នេហ៍លាក់បាំង រយៈពេលជាង៤ឆ្នាំនេះ បានធ្វើឲ្យ ស៊ឹម សូលីកា ហាក់មិនចង់រស់នៅ ក្នុងភាពជាស្រីកំណាន់លួចលាក់ តទៅទៀតឡើយ ពោលគឺនាងចង់ មានពិធីអាពាហ៍ពិពាហ៍ បាចពរផ្កាស្លា ឲ្យជ័យសិរីសួស្ដី ក្លាយជាប្រពន្ធប្ដី ស្របច្បាប់មួយកើតឡើង ដើម្បីកុំឲ្យភ្នែកញាតិមើលមក មិនសមរម្យតទៅទៀត បើទោះបីជាសាច់ញាតិ ខាងប្រុស ហាក់មិនសូវពេញចិត្តពេញថ្លើម ជាមួយនាងយ៉ាងណាក្តី ។
ប្រភពព័ត៌មានពីអ្នកបម្រើការងារ នៅស្ថានីយទូរទស្សន៍ បាយ័ន បានបង្ហើបឲ្យដឹងថា ថ្មីៗនេះ ទោះចូលមកដល់រដូវវស្សាមានភ្លៀងធ្លាក់ក៏ដោយ ក៏ ស៊ឹម សូលីកា ហាក់បង្ហាញចេតនា រំអុកលោក ទិត ថាវរិទ្ធ ចង់រៀបមង្គលការ ជាមួយគ្នា បន្ទាប់ពីគូស្នេហ៍នាងហាក់បង្ហាញ ពីភាពសោះអង្គើយមិនសូវរវីរវល់ ជាមួយនាង ដូចពេលមុនៗ និងស្របពេល មានព័ត៌មានលេចឮថា បុរសជាប្រុសស្នេហ៍ លួចលាក់នោះ កំពុងតែចង់មានបែកចិត្តងាក ទៅស្រវាស្រីក្មេង ដែលជាដើមហេតុ ធ្វើឲ្យនាងមានការខ្លាចរអា ។
ប្រភពខាងលើ បានប្រាប់ឲ្យដឹងថា មូលហេតុមួយទៀត ដែលធ្វើឲ្យពិធីការិនី អ្នកនាង ស៊ឹម សូលីកា កាន់តែមានអារម្មណ៍ភ័យបុកពោះ កាន់តែខ្លាំងនោះ គឺក្រោយពីអតីតស្វាមី ដែលបានលែងគ្នា ជាមួយនាង អស់រយៈពេលជិត១០ឆ្នាំបាន បោះពាក្យសម្តីចង់ត្រូវរ៉ូវ និងក្រសោបយកនាងមកវិញ ។ ជាហេតុធ្វើឲ្យនាង មានអារម្មណ៍ភិតភ័យ មិនចង់វិលរកឆ្នាំងចាស់ ក៏ដង្ហោយប្រាប់ម្ចាស់ចិត្ត ជាគូស្នេហ៍ប្រញាប់ រៀបចំពិធីមង្គលការ បំពេញមុខមាត់ឲ្យនាង ក្លាយជាភរិយាស្របច្បាប់ និងជារនាំងការពារនាង ពីដៃអតីតស្វាមី ផងដែរ ។
LookingTODAY មិនអាចទាក់ទង ទៅអ្នកនាង ស៊ឹម សូលីកា ដើម្បីសាកសួរទាក់ទង និងព័ត៌មាន ដែលលេចឮល្ហិចល្ហៀងនេះបានទេ នៅល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤នេះ ។
បើតាមប្រភពដដែល បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្នុងរយៈពេល ដែលអ្នកនាង ស៊ឹម សូលីកា និងគូស្នេហ៍ទាក់ទងគ្នា ជាលក្ខណៈគូស្នេហ៍នោះ តារាស្រីរូបនេះ មិនដែលបង្ហាញពីក្តីកង្វល់ ក្នុងការចូលរោងការជាមួយគ្នា តាមប្រពៃណីទេ ទើបតែពេលនេះ ស្រាប់តែមានចេតនា បង្ហាញជាសាធារណៈ ពីសញ្ញាណចង់ចូលរោងការ ជាមួយប្រុសស្នេហ៍ ក្នុងពេលឆាប់ៗនេះទៅវិញ ៕