ផ្តន្ទាទោស អតីតសន្តិសុខ ក្រុមហ៊ុនម្នាក់ និងគូកន ដាក់ពន្ធនាគារម្នាក់ៗ ៣ឆ្នាំ ពីបទ« ស្លៀកពាក់ ឯកសណ្ឋាន

6/04/2014 0 Comments A+ a-

ភ្នំពេញ ៖ លោក អ៊ី ឋាវរៈ ចៅក្រមជំនុំជម្រះ នៃសាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ២០១៤នេះ បានប្រកាស សាលក្រម លើសំណុំរឿង   ជនជាប់ចោទ ចំនួន២នាក់ ដែល ក្នុងនោះ រួមមាន ម្នាក់ជាអតីត សន្តិសុខធ្វើការនៅក្រុមហ៊ុន ឯកជន មួយកន្លែង ជាប់ពាក់ព័ន្ធ នឹងករណី ការស្លៀកសណ្ឋាននគរបាល ជាតិដោយខុសច្បាប់ និងសៀតកាំភ្លើងជ័រ និងប្រើប្រាស់ ផ្លាកយានយន្តក្លែងក្លាយ ប្រព្រឹត្ត កាលពីដើមខែមករា ឆ្នាំ២០១៤ នៅក្នុង រាជធានីភ្នំពេញ ។
លោកចៅក្រមបានផ្តន្ទាទោស ពួកគេ ដាក់ពន្ធនាគារ ម្នាក់ៗ រយៈពេល៣ឆ្នាំ និងពិន័យ ជាប្រាក់ សម្រាប់ដាក់ ថវិកាជាតិ ចំនួន៥លាន រៀលម្នាក់ ។ លោកចៅក្រម លោក អ៊ី ឋាវរៈ បានបញ្ជាក់ថា ជនជាប់ចោទ ទាំង២នាក់ នេះ មានឈ្មោះទី១-ទូច រ៉ាវុធ ហៅ សុខ សុវណ្ណពិសិដ្ឋ ហៅ បារាំង ភេទប្រុស  អាយុ៣២ឆ្នាំ មានមុខរបរ មុនចាប់ខ្លួន ជាសន្តិសុខ ក្រុមហ៊ុន ឯកជន និងទី២ ឈ្មោះ ស្រឹង សុភាព ភេទប្រុស អាយុ២៥ឆ្នាំ មានមុខ មិនពិតប្រាកដ ។
ពួកគេ ត្រូវបានតំណាង អយ្យការ ធ្វើការចោទ ប្រកាន់ពីបទ «ប្រើប្រាស់នូវ ឯកសណ្ឋាន ជាអាទិ៍ ដែលមានសភាពប្រហាក់ប្រហែល នឹងនគរបាលជាតិ និងប្រើប្រាស់ផ្លាក យានយន្តក្លែងក្លាយ»។ ជនសង្ស័យទាំងនេះ  ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង១និង៣០នាទី យប់ឈាន ចូលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ នៅតាមដងផ្លូវបេតុង ក្នុងភូមិទឹកថ្លា ខណ្ឌសែនសុខ៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល