ដុតផ្ទះខ្លួនឯង ឆេះខ្ទេច ពេលឪពុកម្តាយ ទៅភ្នំពេញ
បន្ទាយមានជ័យ : បុរសម្នាក់ ទំនងជាញៀនថ្នាំ
បានដុតបំផ្លាញផ្ទះខ្លួនឯង ឆេះខ្ទេច កាលពីវេលាម៉ោង ៩និង ៣០នាទីព្រឹក
ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅភូមិនិមិត្ត៤ សង្កាត់និមិត្ត
ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ខណ:ដែលបុរសរូបនេះ នៅផ្ទះតែម្នាក់ឯង
ហើយឪពុកម្តាយរបស់គេ បានទៅភ្នំពេញបាត់ ។
មន្រ្តីនគរបាលក្រុងប៉ោយប៉ែត បាននិយាយថា បុរសដែលដុតបំផ្លាញផ្ទះខ្លួនឯងខាងលើនេះ ឈ្មោះ មុំ វាសនា អាយុ ៣៤ឆ្នាំ ហើយមូលហេតុ នៃការដុត បំផ្លាញនេះសមត្ថកិច្ចមិនទាន់ដឹងនោះទេ ប៉ុន្តែសេចក្តីរាយ ការណ៍ខ្លះ បាននិយាយថា អាចបណ្តាលមកពីសេពគ្រឿងញៀនជ្រុលពេក ។
បើតាមមន្រ្តីនគរបាលក្រុង ប៉ោយប៉ែត ក្រោយពីដុត បំផ្លាញផ្ទះខ្លួនឯងរួចមក ជននេះបានថែមទាំងកាន់កាំបិត ជាប់នឹងដៃ មិនអោកម្លាំងនគរបាលចូលអន្តរាគមន៍ពន្លត់ និងចាប់រូបគេ ។ ប៉ុន្តែដោយមានកម្លាំងអន្តរាគមន៍ជាច្រើននាក់ ជននេះក៏ត្រូវបានចាប់ខ្លួនភ្លាមៗនោះដែរ ហើយយកទៅសួរនាំនៅ អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ដើម្បីចាត់ការបន្តទៀត ។ សម្រាប់ទំហំនៃការខូចខាតនោះ មិនទាន់ត្រូវ បានសមត្ថកិច្ចបញ្ជាក់នៅឡើយទេ ។