នារីម្នាក់លួចលុយនិងទូរស័ព្ទ របស់បុរសជនជាតិបរទេស បន្ទាប់ពីរួមមេត្រីរួចត្រូវ សមត្ថកិច្ចឃាត់ខ្លួន
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩
និង៥០នាទីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ ត្រង់ចំណុចផ្ទះ
សំណាក់ រ៉ាវុធ តាមបណ្ដោយផ្លូវលេខ ១១១
ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា។
ប្រភពព័ត៌មានបានឱ្យដឹងថា កាល
ពីវេលាម៉ោង១១យប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤កន្លងទៅនារីសង្ស័យ
ពេលកំពុងដើរតាមផ្លូវហើយបុរសជន
ជាតិបរទេសរងគ្រោះជិះម៉ូតូមួយគ្រឿង
ឃើញនារីសង្ស័យក៏ឈប់និយាយគ្នា
បន្ទាប់មកត្រូវរ៉ូវគ្នារួចក៏ធ្វើដំណើរ មកផ្ទះសំណាក់ រ៉ាវុធ ។
ក្រោយពេលរួម មេត្រីគ្នារួចបុរសជាជនជាតិបរទេស
នោះក៏បានដេកលក់បាត់ ព្រោះស្រវឹង
ខ្លាំងពេកដោយឃើញឱកាសល្អនារីសង្ស័យ
ក៏បានធ្វើសកម្មភាពយកលុយពីក្នុងកាបូប
ចំនួន៤០០ដុល្លារនិងទូរស័ព្ទ Iphone4 មួយគ្រឿងហើយគេចខ្លួនបាត់ ។
បន្ទាប់ ពីភ្ញាក់ពីដំណេកទើបជនជាតិបរទេស
នោះដឹងថាបាត់លុយនិងទូរស័ព្ទក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍
នគរបាលបឹង ព្រលឹត។ រហូតនៅយប់កើតហេតុស្រាប់
តែបុរសជនជាតិបរទេសនោះប្រទះឃើញនារីសង្ស័យកំពុងដើរតាមផ្លូវក៏
បានចាប់ ឡើងជិះម៉ូតូយកទៅផ្ទះសំណាក់ រ៉ាវុធ
និងបានឱ្យម្ចាស់ផ្ទះសំណាក់ទាក់ទងទៅ
សមត្ថកិច្ចចុះមកអន្ដរាគមន៍ផងដែរ ។
បើតាមសម្ដីបុរសជនជាតិបរទេស
បានឱ្យដឹងថា រូបគាត់គ្រាន់តែចង់បាន
លុយចំនួន៤០០ដុល្លារនិងទូរស័ព្ទរបស់ គាត់មកវិញប៉ុណ្ណោះ
ប៉ុន្ដែនារីសង្ស័យ បានយកលុយទាំងនោះចាយអស់ហើយ
ចំណែកទូរស័ព្ទក៏បានយកទៅដាក់បញ្ចាំ
ទៀតបើគ្មានលុយឱ្យគាត់វិញទេគាត់នឹងឱ្យសមត្ថកិច្ចចាត់ការតាម
ផ្លូវច្បាប់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ច
បានសម្រេចយកនារីសង្ស័យនិងបុរស ជនជាតិបរទេសទៅប៉ុស្ដិ៍នគរបាលបឹង
ព្រលឹតដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ ។
គួរបញ្ជាក់ថាចំពោះអត្ដសញ្ញាណ នារីសង្ស័យនិងបុរសជនជាតិបរទេស សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ប្រាប់នៅ ឡើយទេ ៕
ប្រភពពី នគរវត្ត