ឪពុកមា រំលោភក្មួយស្រី អាយុ ៧ឆ្នាំ បានសម្រេច
ជនសង្ស័យ ជាជនជាប់ចោទឈ្មោះ ខៃ សុត អាយុ
១៩ឆ្នាំ ជាកសិករ ស្នាក់នៅភូមិកោះក្របី១ សង្កាត់ព្រែកថ្មី
ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ។ ជនសង្ស័យ
ជាប្អូនបង្កើតម្តាយក្មេងរងគ្រោះ។
ជនសង្ស័យ បានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង
១១ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤
រូបគេបានដើរទៅផ្ទះបងស្រីរបស់ខ្លួន ដើម្បីរកម្ហូប តែចៃដន្យ
មិនបានជួបបងស្រី បែរជាឃើញក្មួយស្រីដេកនៅក្នុងផ្ទះតែម្នាក់ឯង។
រូបគេ ក៏ចាប់ស្រាតខោក្មួយស្រី ចាប់រំលោភ រហូតបានសម្រេច
ហើយបានត្រឡប់ទៅផ្ទះវិញ ដោយបានធ្វើការគម្រាមសម្លាប់ក្មេងស្រី
ប្រសិនបើហ៊ាន និយាយប្រាប់ឪពុក-ម្តាយ។
នគរបាលបាននិយាយថា នៅថ្ងៃទី២៦ ខែមិថុនា
ឆ្នាំ២០១៤ វេលាម៉ោង ៤ ល្ងាច ម្តាយក្មេងស្រីរងគ្រោះ បានឃើញកូនស្រី
មានឈាមហូរចេញពីប្រដាប់ភេទ ក៏បានជជីកសួរនាំ
ទើបបែកធ្លាយពីរឿងឳពុកមា ចាប់រំលោភបានសម្រេច។
ក្រោយពីបានដឹងសាច់រឿងអស់ហើយ
ម្តាយកុមារីរងគ្រោះ និងក្រុមគ្រួសារ បាននាំខ្លួនឈ្មោះ ខៃ សុត
ប្រគល់ទៅឲ្យសមត្ថកិច្ចនគរបាលព្រែកថ្មី
ចាត់ការតាមផ្លូវច្បាប់។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន បញ្ជូនមកឃុំខ្លួន
នៅអធិការ ដ្ឋាននគរ បាលខណ្ឌច្បារអំពៅ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅតុលាការ
ចាត់ការតាមនីតិវិធីច្បាប់៕
ប្រភពពី Free Press Magazine